• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៣ ល្ងាច

ស៊ីហ្គេម 2023 ម្ចាស់ផ្ទះបានស្វាគមន៍និងយកចិត្តទុកដាក់ថែទាំពួកកីឡាករថៃយ៉ាងអស់ពីចិត្ត

ភ្នំពេញ÷លោកខៀវកញារីទ្ធរដ្ឋមន្ត្រីក្រសួង ព័ត៌មាននៅថ្ងៃទី 10 ខែឧសភាឆ្នាំ2023 បានបញ្ជាក់នៅលើផេកផ្លូវការថានេះជាអត្ថ បទដែលចុះផ្សាយដោយកាសែតថៃរដ្ឋដែលជាកាសែតភាសាថៃធំជាងគេបំផុតនៅក្នុងប្រទេសថៃ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានដកស្រង់ការសរសេររបស់កាសែតថៃមកបង្ហោះថាថ្វីដ្បិតតែនៅក្នុងការប្រកួតកីឡាស៊ីហ្គេម 2023ទីក្រុងភ្នំពេញនៃកម្ពុជាមានសីតុណ្ហ ភាពរដូវក្តៅដូចគ្នាទៅនឹងប្រទេសថៃយ៉ាង ណាក្តីនៅក្នុងការប្រកួតអុកខ្មែរក្រុមអ្នកគាំ ទ្រកីឡាខ្មែរបាននាំគ្នាមកមើលការប្រកួតរួមទាំងក្រុមជម្រើសជាតិថៃផងដែរ។ ម្ចាស់ផ្ទះបានស្វាគមន៍និងយកចិត្តទុកដាក់ថែទាំពួកកីឡាករថៃយ៉ាងអស់ពីចិត្ត។ចាប់ តាំងពីដើរចូលក្នុងកីឡដ្ឋានភ្លាមក្រុមអ្នកស្ម័គ្រចិត្តបានបង្ហាញការគោរពចំពោះសារ ព័ត៌មានបរទេសនៅក្នុងកីឡដ្ឋានក្រុមអ្នកស្ម័គ្រចិត្តដើរចែកទឹកដល់អ្នកគាំទ្រកីឡាទាំងឡាយដែលមកមើលការប្រកួតរួមទាំងឲ្យទឹកដល់ក្រុមយកព័ត៌មានកីឡារបស់កាសែតថៃរដ្ឋផងដែរ។នៅកីឡដ្ឋាននានាក៏មានអាហារសម្រន់និងទឹកត្រជាក់សម្រាប់រាល់តម្រូវការផងដែរ។ ប្រជាជនកម្ពុជាមានភាពរាក់ទាក់ស្និទ្ធស្នាលជាមួយប្រជាជនថៃមិនដូចអ្នកដែលខ្លះដែលជះកំហឹងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះឡើយ។ជាក់ស្ដែងទៅប្រជាជនកម្ពុជាសុទ្ធតែមានសន្តានចិត្តល្អនិងទូលំទូលាយណាស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ