• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៤ ព្រឹក

ជនមានពិការភាពមានចិត្តជ្រើសរើសការ ងារដោយសេរីរីករាយនិងលក្ខខណ្ឌការងារសមរម្យនិងអំណោយផល

ខេត្តកំពង់ស្ពឺ÷រដ្ឋលេខាធិការក្រសួងសង្គម កិច្ចអតីតយុទ្ធជននិងនីតិសម្បទាលោកឯមច័ន្ទមករាថ្លែងថាជនមានពិការភាពគ្រប់រូបមានសិទ្ធិធ្វើការជ្រើសរើសការងារដោយសេរីរីករាយនឹងលក្ខខណ្ឌការងារសមរម្យនិងអំ ណោយផលនិងអាចទទួលបានគម្រោងជំ នួយសម្រាប់អ្នកអត់ការងារធ្វើ។ លោកឯមច័ន្ទមករាលើកឡើងដូចនេះក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាពបទដ្ឋានសិទ្ធិ មនុស្សអន្តរជាតិនិងបទដ្ឋានច្បាប់ជាតិក្នុងកិច្ចគាំពារជនពិការដែលមានការចូលរួមពីតំណាងការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោកស្រីរួអេដាអិលហាចនិងតំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺលោកស្រីឡុងប៊ុណ្ណារ៉េតផងដែរនៅខេត្តកំពង់ស្ពឺនាថ្ងៃទី 10ខែឧសភាឆ្នាំ 2023។

ថ្លែងក្នុងពិធីនេះលោកបានបញ្ជាក់ថាជនមានពិការភាពមានសិទ្ធិទទួលស្តង់ដារសុខ ភាពទាំងផ្លូវកាយ,ផ្លូវចិត្តនិងសុខភាពបន្តពូជជារួមគឺសេវាថែទាំសុខភាពមូលដ្ឋាននិងតម្លៃសមរម្យព្រមទាំងមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារពេទ្យតាមរយ:មជ្ឈម ណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាឬមន្ទីរពេទ្យរដ្ឋ។ លោករដ្ឋលេខាធិការបានបន្ថែមទៀតថាជនមានពិការភាពមនុស្សគ្រប់រូបមានសិទ្ធិទ ទួលបានរបបសន្តិសុខសង្គមរួមទាំងការធា នារ៉ាប់រងសង្គមដែលមានផងដែរដែលជួយពួកគាត់ក្នុងការធានានូវមធ្យោបាយសម្រាប់ជីវិតដ៏ថ្លៃថ្នូរនិងសមរម្យ។ ជាមួយគ្នាដែរលោករដ្ឋលេខាធិការរូបនេះគូសបញ្ជាក់ថាក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកវិស័យពិការភាពមានការរីកចម្រើនហើយការធ្វើបរិយាបន្នពិការភាពទៅក្នុងការផ្ដល់សេវាសាធារណៈនិងការអ នុវត្តកម្មជាតិផ្សេងៗដូចជាកម្មវិធីកិច្ចគាំពារសង្គមជាដើមក៏ត្រូវបានផ្ដល់អាទិភាពសម្រាប់ជនមានពិការភាព។

 ក្នុងឱកាសនោះដែរតំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺលោកស្រីឡុងប៊ុណ្ណារ៉េតបានលើកឡើងថាវគ្គបណ្ដុះ បណ្ដាលអំពីអនុសញ្ញាស្ដីពីសិទ្ធិជនពិការនេះគឺជាកាលានុវត្តភាពមួយថ្មីសម្រាប់ក្រុម ប្រឹក្សាសកម្មជនពិការខេត្តកំពង់ស្ពឺក្នុងការពង្រីកនូវចំណេះដឹងឲ្យក្លាយទៅជាអ្នកអនុវត្តន៍ប្រកបដោយសមត្ថភាពវិជ្ជាជីវ: មានលទ្ធភាពធ្វើការផ្សព្វផ្សាយនិងចែករម្លែកចំណេះដឹងបន្តអំពីអនុសញ្ញាស្ដីពីសិទ្ធិជនពិការដល់អ្នកពាក់ព័ន្ធនិងសហគមន៍សំដៅលើកកម្ពស់ការយល់ដឹងនិងជំរុញការចូលរួមក្នុងការអនុវត្តអនុសញ្ញានេះឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងទិសដៅចម្បងគឺបម្រើឲ្យផលប្រយោជន៍បងប្អូនជនពិការ។ តំណាងការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រ ចាំកម្ពុជាលោកស្រីរួអេដាអិលហាចក៏បានគូសបញ្ជាក់ថាជនពិការគួរតែមានសិទ្ធចូលទៅកាន់បរិយាកាសទូលំទូលាយដើម្បីស្វែង រកសក្តានុពលរបស់ពួកគេក្នុងនាមបុគ្គលនិងជាពលរដ្ឋ។លទ្ធភាពទទួលបានគឺជាលក្ខខណ្ឌជាមុនសម្រាប់ជនពិការក្នុងការ រស់នៅដោយឯករាជ្យនិងចូលរួមយ៉ាងពេញ លេញនិងស្មើភាពនៅក្នុងសង្គម។ប្រសិនបើគ្មានលទ្ធភាពទទួលបានបរិយាកាសរូបវន្តការដឹកជញ្ជូនព័ត៌មាននិងទំនាក់ទំនងបច្ចេកវិទ្យានិងមធ្យោបាយនិងសេវាកម្មផ្សេងទៀតជនពិការនឹងមានឱកាសស្មើគ្នាសម្រាប់ការចូលរួមក្នុងការសង្គមរបស់ពួកគេឡើយ។ លោកស្រីសង្ឃឹមថាវគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជូនបន្ថែមនូវឧបករណ៍និងចំណេះ ដឹងដែលអ្នកត្រូវការដើម្បីបំពេញបេសកកម្មដ៏សំខាន់របស់អ្នកក្នុងការការពារនិងលើក កម្ពស់សិទ្ធជនពិការហើយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការបន្តគាំទ្រដល់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឲ្យបានសិទ្ធិមនុស្សនិងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ