• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៣ ព្រឹក

លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនបានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីបើកវគ្គបណ្ដុះបណ្ដាលការស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញតាមប្រព័ន្ធបញ្ជរតែមួយ

ភ្នំពេញ÷នៅថ្ងៃទី 9និង 10 ខែឧសភាឆ្នាំ 2023 លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុ ខាភិបាលបានអញ្ជើញចូលរួមជាគណៈ អធិបតីនៃពិធីបើកវគ្គបណ្តុះបណ្ដាលស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញតាមប្រព័ន្ធបញ្ជរតែមួយដល់គ្រឹះស្ថានផលិតឱសថគ្រឹះស្ថានអាហរ័ណនីហរ័ណឱសថនិងគ្រឹះស្ថានផ្សេងៗដែលប្រារព្ធធ្វើ ឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាដោយ មានការចូលរួមពីសិក្ខាកាមប្រមាណ150 នាក់÷

លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានជំរុញនិងលើកទឹកចិត្តឲ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ធ្វើទំនើប កម្មឌីជីថលស្របតាមផែនការយុទ្ធសាស្ត្រនិងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា2022-2035ហេតុដូចនេះហើយក្រសួងសុខាភិបាលបានចាប់ផ្ដើមចូលរួមអនុវត្តន៍គម្រោងបញ្ជរតែមួយជាតិចាប់តាំង ពីឆ្នាំ 2019និងបានកែសម្រួលើប្រព័ន្ធនេះជាបន្តបន្ទាប់ហើយវគ្គបណ្តុះបណ្តាលនេះផងដែរពិតជាផ្ដល់សារៈសំខាន់ជាខ្លាំងក្នុងការបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការអនុវត្តការងារពាក់ព័ន្ធការនាំចូលនាំ ចេញឱសថឧបករណ៍បរិក្ខារពេទ្យនិងផលិតផលសុខាភិបាលផ្សេងៗទៀតតាមប្រព័ន្ធបញ្ជរតែមួយជាតិនេះឲ្យបានកាន់តែពេញលេញល្អប្រសើរឡើង។ លោកស្រីក៏បានបញ្ជាក់ផងដែរថាការស្នើសុំនាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិអាចផ្ដល់សេវាបានឆាប់រហ័សបង្កលក្ខណៈងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់( Hard Copy)ដែលអាចកាត់បន្ថយបានទាំងថវិកានិងពេលវេលាផងដែរ។លោកស្រីសង្ឃឹមយ៉ាងមុតមាំថាក្រោយវគ្គបណ្ដុះបណ្ដាលនេះចប់ប្រព័ន្ធបញ្ជរតែមួយជាតិនឹងត្រូវបានប្រើប្រាស់ពេញលេញចាប់ពីពេលនេះតទៅ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ