• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤២ ព្រឹក

ស្នាដៃគំនូររបស់និស្សិតមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិតសភាកម្ពុជាផ្ទុះការចាប់អា រម្មណ៍

ភ្នំពេញ÷ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ឬស៊ីហ្គេម(SEA GAMES)គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងពិភពលោកដែលទទួលការចាប់អារម្មណ៍ពីបណ្ដាមនុស្សជាតិគ្រប់ស្រទាប់ជាន់ថ្នាក់រាប់លាននាក់ទូទាំងពិភពលោក។ជាក់ស្ដែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះមានការចូលរួមពីអត្តពលិកដែលពោរពេញដោយសមត្ថភាពជាច្រើនរូបមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១១។ជាសក្ខីភាពនៅក្នុងឆ្នាំ2023នេះក្រោម ម្លប់សន្តិភាពនិងការរីកចម្រើនព្រះរាជាណា ចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះក្នុងទិដ្ឋភាពមួយគឺ"កីឡារស់នៅក្នុងសន្តិភាព(Sports live in peace)"។ ជាការពិតណាស់ដើម្បីចូលរួមលើកទឹកចិត្តដល់អត្តពលិកកម្ពុជាទាំងអស់ចំពោះការខិតខំរបស់ពួកគាត់និស្សិតដែលកំពុងសិក្សាស្រាវជ្រាវលើមុខជំនាញវិចិត្រកម្មនៅរាជ បណ្ឌិតសភាកម្ពុជាបានបញ្ចេញស្នាដៃគូរគំនូរខ្វៀករបស់កីឡាការិនី2រូបគឺកីឡាការិនីអត្តពលកម្មប៊ួសំណាងនិងអ្នកនាងស្រួងភារីម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុប។ គួររម្លឹកកផងដែរថាក្នុងការប្រកួតវិញ្ញារត់ចម្ងាយ5000ម៉ែត្រកីឡាការិនីអត្តពល កម្មប៊ួសំណាងបានខិតខំប្រឹងប្រែងរត់ក្រោមដំណក់ទឹកភ្លៀងក្នុងស្មារតីមិនបោះបង់រហូតមកដល់ទីព្រ័តដោយជោគជ័យបើទោះបីជាអត្តពលិករូបនេះមិនទទួលបានមេដាយក៏ដោយ។រីឯអ្នកនាងស្រួងភារីម្ចាស់ជើងឯកលើផ្នែកកីឡាស្នូកឃ័រឬប៊ីយ៉ាការ៉ុបនៅប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះក៏បានកសាងស្នាដៃថ្មី1ទៀតជូនព្រះរាជាណាចក្រកម្ពុជាដោយបានឈ្នះមេដាយមាសលើវិញ្ញាសាកីឡាស្នូកឃ័រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ