• ច័ន្ទ ២៩ មេសា ២០២៤ ០២:២២ ព្រឹក

ចាប់ពីថ្ងៃទី10- 16 ខែឧសភាឆ្នាំ 2023 អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃអង្គារទី 9 ខែឧសភាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងស្ដីពីស្ថាន ភាពធាតុអាកាស(ចាប់ពីថ្ងៃទី 10-16ខែ ឧសភាឆ្នាំ2023)អាចមានភ្លៀងធ្លាក់លាយ ឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលមានភ្លៀងធ្លាក់មិនត្រូវឲ្យកូនតូចចេញក្រៅផ្ទះនោះទេ។ ក្រសួងធនធានទឹកបានគូសបញ្ជាក់ថាអំ ឡុងសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាងជើងប្រទេសនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ÷ ១.តំបន់ទំនាបកណ្ដាល÷ -សីតុណ្ហភាពអប្បបរមាមាន25- 27°C -សីតុណ្ហភាពអតិបរមាមាន34 -36°C -អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរនិងអាចច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ២.តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាមានពី24 -26°C -សីតុណ្ហភាពអតិបរមាមានពី34- 36°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរនិងអាចច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ៣.តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាមាន 24 -26°C -សីតុណ្ហភាពអតិបរមាមាន33-35°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជនទទួលជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្ម ជាតិដែលអាចកើតមានឡើងជាយថា ហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ