• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៥ ព្រឹក

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ

ប្រទេសឥណ្ឌូនេស៊ី៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង១៣.១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងក្របខ័ណ្ឌអាស៊ាននេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ ទន្ទឹមនេះ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕

 

មន្រ្តីជំនាញ ក.ប.ប. ខេត្តតាកែវសហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករ ដកហូតបានសាច់មាន់បង្កកប្រមាណ ៥០កេសត្រូវបានយកមកម្ទេចចោល (តាកែវ)៖ នាថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញ គយនិងរដ្ឋាករច្រកទ្វារភ្នំដិន និងអមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តម្ហូបអាហារបានចុះត្រួតពិនិត្យទៅលើសាច់មាន់បង្កកដែលនាំចូលមកពីបរទេសតាមច្រកទ្វាភ្នំដិនចំនួន ៥០កេស ដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។ គោលត្រួតពិនិត្យគឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។ តាមលទ្ធផលនៃការត្រួតពិនិត្យនិងរបាយការណ៍របស់មន្រ្តីជំនាញគឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មានបង្កកទាំងអស់ ៥០កេសនោះពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ