• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១១ ព្រឹក

កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈលើការយល់យល់ដឹងពីផលប៉ះពាល់នៃថ្នាំជក់

ភ្នំពេញ៖នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២២ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយសាធារណៈក្រោមប្រធានបទ៖"ហេតុអ្វីបានជាគ្រឹះស្ថានសិក្សាត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?"ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃការចាប់ដៃគូរវាងគ្រឹះស្ថានសិក្សាជាមួយក្រុមហ៊ុនថ្នាំជក់ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាស្តីពីការហាមឃាត់ការប្រើប្រាស់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់កិច្ចសហការជាមួយសហករណ៍ថ្នាំជក់និងដើម្បីផ្តល់ឱកាសដល់យុវជនបានបញ្ចេញនូវសមត្ថភាពក្នុងការនិយាយជាសាធារណៈ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីគឹមសេដ្ឋានីរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា។ក្នុងឱកាសនោះលោកស្រីរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះគណៈកម្មការទាំងអស់ដែលបានរៀបចំកម្មវិធីប្រកួតនេះឡើងជាពិសេសប្រធាននាយកដ្ឋានប្រតិបត្តិនៃអង្គការចលនាសុខភាពដើម្បីកម្ពុជាដែលជានិច្ចជាកាលតែងតែសហការគាំទ្រជាមួយនាយកដ្ឋានជំនាញនៃក្រសួងអប់រំយុវជននិងកីឡាក្នុងការទប់ស្កាត់នូវការប្រើប្រាស់ថ្នាំជក់និងការលើកកម្ពស់សុខភាពសិក្សាបុគ្គលិកអប់រំ។


លោកស្រីរដ្ឋលេខាធិការបានកោតសរសើរចំពោះការប្រឹងប្រែងចូលរួមប្រកួតប្រជែងពីសំណាក់ប្អូនៗសិក្សានុសិស្សដែលប្រកបដោយបំណិនទេពកោសល្យទំនុកចិត្តក្នុងការនិយាយជាសាធារណៈ។លោកស្រីបានគូសបញ្ជាក់ថាគោលដៅសំខាន់នៃការប្រកួតនេះមិនមែនត្រឹមតែស្វែងរកអ្នកមានទេពកោសល្យក្នុងការនិយាយជាសាធារណៈប៉ុណ្ណោះទេប៉ុន្តែអ្វីដែលសំខាន់គឺស្វែងរកអ្នកនាំសារផ្សព្វផ្សាយឲ្យយុវជននិងប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់ដោយសារថ្នាំជក់ចូលរួមទប់ស្កាត់ការប្រើប្រាស់និងចរាចរណ៍ថ្នាំជក់នៅតាមគ្រឹះស្ឋានសិក្សា។


សូមជម្រាបថាកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈនេះបានប្រព្រឹត្តទៅចំនួន៣ដំណាក់កាលគឺការសរសេរអត្ថបទការនិយាយជាសាធារណៈវគ្គកណ្តាលផ្តាច់ព្រ័តនិងវគ្គផ្តាច់ព្រ័តដែលបេក្ខជន៣រូបត្រូវបានជ្រើសរើសជាជ័យលាភីចុងក្រោយ។ការប្រកួតប្រជែងនេះមានបេក្ខភាពចម្រុះចូលរួមពីសំណាក់សិស្សកម្រិតមធ្យមសិក្សានិងឧត្តមសិក្សាមកពីរាជធានីខេត្តនានាត្រូវបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំយុវជននិងកីឡា៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ