• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៦ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ដ និងរថយន្ត ខ្ទេចទាំងពីរ នៅលើកំណាត់ផ្លូវជាតិលេខ4 ត្រង់ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុ​កសំរោងទង

តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅវេលាម៉ោង០០:៤០នាទី​ នាយប់ថ្ងៃទី៦ខែឧ​សភាឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ4 (​3​6-37) ត្រង់ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុ​កសំរោងទង រថយន្ដ1គ្រឿងម៉ាក KIAMO​R​N​IN​G ពណ៌ស ស្លាកលេខភ្នំពេញ 2AN-8704 អ្នក​បើ​កបរឈ្មោះ យឹម ពិសិដ្ឋ ប្រុស អាយុ35ឆ្នាំនៅភូ​មិចំការកួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដា​ល បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមក​ដ​ល់ចំណុចខាងលើបាន បានប៉ះជាមួយរថ​យ​ន្ដ1​គ្រឿ​ងម៉ាក CHENG LONG ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-4903 សណ្ដោងសឺមីរ៉ឺម៉ក ពា​ក់​ស្លាក​លេខភ្នំពេញ 4A-5274 អ្នកបើកបរមិនស្គាល់អត្ដ​សញ្ញាណ គេចខ្លួនក្រោយពេលកើត​ហេ​តុ ។ ក្នុងហេតុការណ៍ខាងលេី​ សមត្ថកិច្ចនគរបាលបាន​ឱ្យដឹងថារថយន្ដទាំង០២គ្រឿងបេីកបរក្នុងទិសដៅ​បញ្រ្ចាសគ្នា​ដោយសារតែរថយន្ដ​ KIAMO​R​N​IN​G ជាប្រភេទរថយន្ដតូច​ កំលាំងបុកបានបណ្ដាលឱ្យ​ខ្ទេចរងការខូចខាតខ្លាំងជាងរថយន្ដ​ CHENG LO​N​G ដែលជារថយន្ដដឹក​ប្រេងឥន្ធនៈ​​ក្រុមហ៊ុន​ PTT អ្នកបេីកបររថយន្ដ​ KIAMO​R​N​IN​G រងរបួស​ជាទ​ម្ងន់​ ។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានយករថយន្ដ​ទាំង​០​២​គ្រឿង​យកមករក្សាទុកបណ្ដោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ដេីម្បី​កសាងសំណុំរឿង​ ចំណាត់ការ​នីតិវិធី​បន្ដ​៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ