• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១៣ ព្រឹក

តម្លៃនៃប្រភេទមេដាយនីមួយៗសម្រាប់កីឡាករកីឡាការិនីទទួលបានពីការប្រកួតកីឡាស៊ីហ្គេមលើកទី 32

ភ្នំពេញ÷តម្លៃនៃប្រភេទមេដាយនីមួយៗសម្រាប់កីឡាករកីឡាការិនីដែលទទួលបានពីការខិតខំក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យោងតាមការចេញផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃទី 5 ខែឧស ភាបានឲ្យដឹងថាប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ជ័យ លាភីមេដាយអត្តពលិកកម្ពុជានៃការប្រ កួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម÷ មេដាយមាស40លានរៀល,មេដាយប្រាក់ 30 លានរៀល,មេដាសំរឹទ្ធ16លានរៀល។ សូមជម្រាបថាក្រោយពីការប្រកួតប្រជែងគ្នាច្រើនថ្ងៃមកនេះគេសង្កេតឃើញថាមានកីឡាករកម្ពុជាបានទទួលមេដៃាយមាសច្រើនជាងគេ។ក្នុងនោះកម្ពុជាទទួលមេដាយមាស5និងមេដាយប្រាក់4។ប្រទេសហ្វីលីពីនទទួលមេដាយមាស2មេដាយប្រាក់2និងមេដាយសំរឹទ្ធ3 ។ប្រទេសថៃទទួលមេដាយមាស1មេដាយប្រាក់1និងមេដាយសំរឹទ្ធ2។ប្រទេសឡាវទទទួលមេដាយមាស1និងមេដាយសំរឹទ្ធ3។ បន្ទាប់ពីបញ្ចប់ការរាប់ថយក្រោយ 100 ថ្ងៃនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះនៃការ ប្រកួតកីឡាស៊ីហ្គេមលើកទី 32 រួចមកនៅថ្ងៃទី 5 ខែឧសភាឆ្នាំ 2023 នេះកម្ពុជានឹងត្រូវប្រារព្ធពិធីបើកការប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនៅល្ងាចនេះសូមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី 32 (ថ្ងៃទី 5 ខែឧសភាឆ្នាំ 2023)។ សូមបញ្ជាក់ថាពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងត្រូវរៀបចំឡើងនៅពហុកីឡ ដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមួយចំនួនទៀតនៅថ្ងៃទី 5 ខែឧសភាឆ្នាំ 2023នេះ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមគឺជាមោទក ភាពនិងមុខមាត់សម្រាប់ប្រទេសនិងប្រជា ជនកម្ពុជាទាំងមូលដែលបានរង់ចាំអស់រយៈពេល 64 ឆ្នាំមកហើយ។៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ