• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៤ ព្រឹក

ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញនិងបង្កើនការលក់ផលិត ផលខ្មែរនៅស្ថានីយប្រេងឥន្ធន:តាមបណ្ដារាជធានី-ខេត្ត

ភ្នំពេញ÷ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា÷អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនឯកជនអនុវត្តន៍គម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ច សហការជំរុញនិងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយ៍ប្រេងឥន្ទនៈភីធីធីតាមបណ្តារាជធានី-ខេត្តគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិត ផលលក្ខណ:គ្រួសារតូចៗលើទីផ្សារក្នុងស្រុកការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជានៅលើមូលដ្ឋាននៃតម្លាភាពនិងផលប្រ យោជន៍សហគមន៍។ គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ 2022 និងដំណាក់កាលទី 2 ត្រីមាសទី 1ឆ្នាំ 2023 រួចមកហើយនៅរាជធានី-ខេត្តចំនួន 16តាមបណ្តាស្ថានីយ៍ប្រេងឥន្ធន:ភីធីធីចំនួន19។

ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុនឯកជនមួយនឹងសហការអនុវត្តគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យខែ ឧសភាឆ្នាំ 2023 ខាងមុខនេះចាប់ពីម៉ោង 8ដល់ម៉ោង 17 រសៀលនៅក្នុងរាជធានី- ខេត្តចំនួន 13 តាមបណ្តាស្ថានីយប្រេងឥន្ធន:ភីធីធីចំនួន 14 បន្តទៀតដែលស្ថិត នៅស្ថានីយប្រេងឥន្ធន:ព្រៃកីរាជធានីភ្នំ ពេញស្ថានីយប្រេងឥន្ធន:អូរចាខេត្តបាត់ ដំបងស្ថានីយប្រេងឥន្ទនៈតាខ្មៅផ្លូវជាតិលេខ 21 ខេត្តកណ្តាលស្ថានីយប្រេងឥន្ធន:ផ្ដៅជុំ2(ស្គន់)ខេត្តកំពង់ចាមស្ថានីយប្រេងឥន្ធន:ក្រុងពោធិសាត់ខេត្តពោធិសាត់ស្ថានីយប្រេងឥន្ធន:ឧត្តុង្គនិងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងស្ថានីយប្រេងឥន្ធន:បន្ទាយ មានជ័យខេត្តបន្ទាយមានជ័យស្ថានីប្រេង ឥន្ធន:អង្គតាសោមខេត្តតាកែវស្ថានីយប្រេងឥន្ធន:ក្រុងស្វាយរៀងខេត្តស្វាយរៀងស្ថានីយប្រេងឥន្ធន:ស្វាយអន្ទរខេត្តព្រៃវែងស្ថានីយប្រេងឥន្ធន:ក្រចេះក្រុងខេត្តក្រចេះស្ថានីយប្រេងឥន្ធន:ឃ្លាំងលើខេត្តព្រះសីហនុនិងនៅស្ថានីយប្រេងឥន្ធន:ក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មីខេត្តស្ទឺងត្រែងដោយដាក់តាំងលក់ផលិតផលដូចជា÷ អាហារសម្រន់,បង្អែម,ផ្លែឈើតាមរដូវកាលវត្ថុអនុស្សាវរីយ៍សម្ភារៈធ្វើដោយដៃនិងបន្លែត្រីសាច់ជាដើម។

យោងតាមសារលិខិតរបស់សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក្នុងឱកាសអបអរ សាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ 9 មេសាលើកទី 5 ឆ្នាំ 2022 ក្រោមប្រធានបទ"គាំទ្រផលិតផលខ្មែរគឺរក្សាសេដ្ឋកិច្ចជាតិ"ដាក់ឲ្យប្រើពាក្យស្លោក"ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ