• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៣ ព្រឹក

ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុនសម្រេចបានក្នុងទឹកប្រាក់ជាង2,400 លានដុល្លារ

ភ្នំពេញ÷យោងតាមប្រភពព័ត៌មានពីផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី 4 ខែឧសភាឆ្នាំ 2023 ថាគិតក្នុងឆ្នាំ 2022 ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាជប៉ុនសម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណឋជាង2,454លានដុល្លារក្នុងនោះការនាំចេញពីកម្ពុជាទៅជប៉ុនមានទឹកប្រាក់ប្រមាណ515លានដុល្លារ។រីឯការនាំចូលពីជប៉ុនមកកម្ពុជាវិញមានទឹកប្រាក់ប្រមាណជិត2,000លានដុល្លារ។ របាយការណ៍ដដែលបន្តថាតាមរយៈការ ចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានិងពិពណ៌ពិភពលោក2023នៅក្នុង ទីក្រុងតូក្យួប្រទេសជប៉ុនកាលពីនៅថ្ងៃទី 3 ឧសភានេះបានរំពឹងទុកថាកិច្ចសហប្រតិ បត្តិការវិស័យពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍រវាងកម្ពុជា-ជប៉ុននឹងកាន់តែមានវឌ្ឍនភាពល្អឡើងថែមទៀត។ បើកតាមការបញ្ជាក់ពីលោកឈួនដារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការស្រសួងពាណិជ្ជកម្មបានចាត់ ទុកការនាំចូលរួមពីព័រណ៍កម្ពុជានៅពេលនេះជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការផ្សព្វផ្សាយនិងជំរុញផលិតផលខ្មែរ,សេវាកម្ម,គម្រោងវិនិយោគនិងវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែមានការទទួលស្គាល់ក្នុងទីផ្សារជប៉ុននិងទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះលោករដ្ឋលេខាធិការរូបនេះបានជម្រាបជូនពីអង្គពិធីអំពីការត្រៀម លក្ខណៈរបស់កម្ពុជាក្នុងការចូលរួម "ពិព័រណ៍ពិភពលោក 2023"រយៈពេល 6 ខែនៅទីក្រុងអូសាកាដែលតាមរយ: ការចូលរួមពិព័រណ៍ពិភពលោកនេះធ្វើឲ្យកម្ពុជាមានសិទ្ធិស្មើមុខស្មើមាត់នៅលើ ឆាកអន្តរជាតិហើយការទំនាក់ទំនងការទូតរវាងកម្ពុជានិងប្រទេសម្ចាស់ផ្ទះក៏ដូចជារវាងបណ្តាប្រទេសអ្នកចូលរួមនឹងត្រូវបានពង្រឹងនិងពង្រីកថែមទៀត។ លើសពីនេះពិព័រណ៍ពិភពលោកក៏នឹងផ្ដល់ឱកាសឲ្យពាណិជ្ជករក្រុមហ៊ុនសហគ្រាសកម្ពុជាបានជួបចរចាផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍ទៅវិញទៅមកជាអន្តរជាតិផងដែរ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថានៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ 2023 នេះមានរៀបចំកម្មវិធីសម្ដែងសិល្បៈបុរាណខ្មែរនិងតន្ត្រីសម័យហើយមានស្តង់ប្រមាណ 100ស្តង់បានដាក់តាំងបង្ហាញឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម,វិនិយោគ, វប្បធម៌ប្រពៃណីខ្មែរនិងទេសចរណ៍ព្រម ទាំងផលិតផលកសិកម្មនិងសិប្បកម្មខ្មែរដូចជា÷អង្គរ,ម្រេច,ស្ករត្នោត,កាហ្វេ,នំស្រួយ,សូត្រខ្មែរ,ក្រមាខ្មែរ,ម្ហូបអាហារនិងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតដើម្បីបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិមកចូលរួមទស្សនា។ក្នុងនោះទំនិញអង្គរ,ម្រេចនិងសូត្រខ្មែរគឺជា ផលិតផលដែលទទួលបានការចាប់អា រម្មណ៍ខ្ពស់និងការបញ្ជាទិញជាបន្តបន្ទាប់ពីភ្ញៀវទេសចរនិងប្រជាជនជប៉ុន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ