• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៩ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូន ដំណឹងស្ដីពីការផ្សាយបន្តផ្ទាល់ពិធីបើកនិងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី32

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិ យសសូមជម្រាបជូនសាធារណជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញមេត្តាជ្រាបថាព្រះរាជាណាចក្រកម្ពុជានឹងរៀបចំពិធីបិទនិងបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលប្រព្រឹត្តទៅនាថ្ងៃទី5ខែឧសភាឆ្នាំ2023និងថ្ងៃទី17ខែឧសភាឆ្នាំ2023។ក្នុងឱកាសដ៏មហាវិសេសវិសាលនេះរដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)រៀបចំផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង6និង30នាទីយប់រហូតដល់ចប់កម្មវិធីនៅតាមទីតាំងមួយចំនួនដូចខាងក្រោម÷

១-សួនច្បារមុខវត្តបទុមវតីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

២-សួនច្បារមាត់ទន្លេទល់មុខភោជនីយ ដ្ឋានមេត្រូស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី1ខណ្ឌដូនពេញ។

៣-ក្នុងបុរីប៉េងហួតបឹងស្នោស្ថិតនៅក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ។

៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិស្ថិតនៅក្នុងសង្កាត់មិត្តភាពខណ្ឌ 7 មករា។

៥-សួនច្បារទល់មុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃស្ថិតនៅក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

៦-សួនច្បារព្រះនាងប្រាជ្ញាបារមីស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

៧-ទីលានប្រជាធិបតេយ្យក្បែរស្ពានអាកាសឬស្សីកែវស្ថិតនៅក្នុងសង្កាត់ឫស្សីកែវខណ្ឌ ឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញនឹងចូលរួមគាំទ្រទស្សនាការផ្សាយ បន្តផ្ទាល់នេះឲ្យបានច្រើនកុះករនិងអធិក អធមព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលព្រះរាជាណាចក្រកម្ពុជារង់ចាំអស់រយ:ពេល64ឆ្នាំដើម្បីរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32នេះ។

ទទួលសេចក្តីជូនដំណឹងនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរដ្ឋបាលខណ្ឌទាំង 14 និងអង្គភាពជំនាញពាក់ព័ន្ធត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ