• ច័ន្ទ ២៩ មេសា ២០២៤ ១១:២០ ព្រឹក

ស្លាប់6នាក់និង 15 នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃ ទី30មេសានេះ

ភ្នំពេញ÷យោងតាមទិន្ន័យគ្រោះថ្នាក់ចរា ចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាករណីគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 30 ខែមេសាឆ្នាំ2023នេះបានបណ្តាលឲ្យមនុស្សស្លាប់6 នាក់របួស ធ្ងន់12នាក់និងស្រាល3នាក់។ របាយការណ៍ដដែលបានបញ្ជាក់ថាក្នុង ករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 21 នាក់គឺកើត ឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 13 លើកមានកត្តាល្បឿន 6 លើក,មិនគោរពសិទ្ធិ3លើក,ប្រជែងគ្រោះថ្នាក់2លើក, ស្រវឹង1លើកនិងមិនគោរពភ្លើងសញ្ញា1 លើក។ គួរជម្រាបជូនដែរថា÷ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី 29 ខែមេសានេះបណ្ដាលអនុស្សស្លាប់1នាក់របួសធ្ងន់ 6 នាក់និងស្រាល3នាក់។ករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 10 នាក់គឺកើតឡើងដោយ សារការប៉ះទង្គិចគ្នាចំនួន6លើក,មានកត្តាល្បឿន3លើក,មិនគោរពសិទ្ធិ1លើក,បត់គ្រោះថ្នាក់1លើកនិងប្រជែងគ្រោះថ្នាក់ 1លើក។ ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ជាយថាហេតុនិងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ