• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៤ ព្រឹក

ចោថ្លើមធំម្នាក់កំពុងធ្វើសកម្មភាពលួច(ម៉ូតូ) របស់មន្ត្រីនគរបាល ស្រុកគីរីវង់ តែត្រូវកម្លាំងភ្ញាក់ទាន់ ទីបំផុតជាប់គុកបានសម្រេចហើយ

ខេត្តតាកែវ៖តាមប្រភពព័ត៌មានពី អធិការដ្ឋាននគរបាលស្រុកគីរីវង់ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២៣:២០នាទី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីអំពើលួច(ម៉ូតូ) បង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ ផានិត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពមកលូចម៉ូតូ កងកម្លាំង នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ អំឡុងពេលកំពុងសម្រាកលង់លក់ ដែលជាកម្មសិទ្ធរបស់ឈ្មោះ ម៉ុក ភីរម្យ ភេទប្រុស អាយុ៣៨ឆ្នាំ (មុខរបរមន្រ្តីនគបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ) មានទីលំនៅភូមិកំពង់ ឃុំព្របាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

តែត្រូវកម្លាំងភ្ញាក់ទាន់ឃើញជនសង្ស័យកំពុងធ្វើសកម្មភាព បានឃាត់ខ្លួនតែម្តង ក្នុងនោះ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រៈរាៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់អោយលោកវរសេនីយ៍ទោ យ៉ាង តារា អធិការរង និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ធ្វើការឃាត់ខ្លួនសួរនាំ ។

ម៉ូតូដែលជនសង្ស័យលួចម៉ាក (វីស្ទុន ពណ៌ស្លែរ ) (ម៉ូតូវៀតណាម) ។ សូមបញ្ជាក់ថា៖ មុនធ្វើសកម្មភាពលួចម៉ូតូនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជនសង្ស័យក៏បានចូលលួចឧបករណ៍មួយ ចំនួននៅមន្ទីពេទ្យបង្អែកស្រុកគិរីវង់ និងបន្តមកធ្វើសកម្មភាពតែជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់តែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ