• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១៨ ព្រឹក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ»

នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី កម្ពុជា អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង សញ្ញា បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ»។ ពិធីនេះនឹង រៀប ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ។ យោងទៅតាមព័ត៌មាន បានឱ្យដឹងថា គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែល សម្តេចតេជោទទួលបាននេះ ត្រូវបានផ្តល់ជូនដោយអង្គការ ពុទ្ធសាសនិក ពិភព លោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា។ ការផ្តល់នូវ គោ រម ងារកិត្តិយសនេះ គឺជាការទទួលស្គាល់ដើម្បីទទួលស្គាល់ ការលះបង់ ពេញមួយ ជីវិត របស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។ អង្គការ ពុទ្ធសាសនិក ពិភព លោក បានស្ងើចសរសើរយ៉ាងខ្លាំង ចំពោះកិច្ចប្រឹងប្រែង របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុង ការ កសាង សន្តិភាព និងការបង្រួបបង្រួម ជាតិ។ អង្គការ ពុទ្ធសាសនិក ពិភព លោក បានគូសរំលេចថា ជាមួយការរស់ឡើងវិញនៃកា រ គោរព ប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានដឹកនាំ ប្រទេស កម្ពុជា តាមការទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានការកសាងប្រទេស ជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ បន្ថែមពីលើនោះ សម្តេចតេជោ បាន នាំ មកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសុខសន្តិភាពពេញលេញ ភាពសុខ ដុម រម នាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។ ដោយឡែកសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ» ដែល ផ្តល់ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ ត្រូវបានផ្តល់ជូនដោយ សាកល វិទ្យា ល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ី។ ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ» នេះ ដើម្បីជានិមិត្តរូបនៃការសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពកោតសរសើរចំពោះសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់លើបការង្កើតបរិយាបន្នសង្គម សន្តិភាព និងការរួមចំណែកផ្តល់ការគាំទ្រដ៏មានតម្លៃចំពោះក្រុមមូស្លីមនៅកម្ពុជា តាមរយៈការលើកកម្ពស់ការគោរព និងការពារសិទ្ធិសេរីភាពនៃជំនឿសាសនា និងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងការភាពអត់ឱនរវាងក្រុមសាសនាផ្សេងគ្នានៅកម្ពុជា។ សាកលវិទ្យាល័យ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងក្នុង ការអនុវត្តគោល នយោ បាយសម្តេចតេជោ ដែលសមស្របទៅនឹងគុណតម្លៃអប់រំរបស់សាកលវិទ្យាល័យ និង ជា គំរូដ៏ពិសេមួយ។ សាកលវិទ្យាល័យជឿជាក់យ៉ាងមុតមាំថា ស្មារតី ជំហាន និងកិច្ច ខិត ខំប្រឹង ប្រែងរបស់សម្តេចតេជោ នឹងចូលរួមចំណែកលើកទឹកចិត្ត និងបង្កើតនូវ ឥទ្ធិ ពលវិជ្ជមានកាន់តែខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេក្នុងសាកលវិទ្យាល័យណេហ្គរី ប៉ាដាង។ ក្រុមប្រឹក្សាផ្នែកសិក្សាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង បានគូសបញ្ជាក់ថា ការផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូនសម្តេចតេជោ ហ៊ុន សែន ដោយយោង ទៅ លើ ហេតុផលមួយចំនួនដូចខាងក្រោម៖ ១៖ សម្តេចតេជោ ហ៊ុន សែន បានលះបង់ពេញមួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជា ចេញ ពីយុគសម័យដ៏ខ្មៅងងឹតក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសម្រេច បាន នូវសន្តិភាព និងការបង្រួបបង្រួមជាតិធានាបាននូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ ជា បន្តបន្ទាប់នៅកម្ពុជា និងបានលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ត្រឡប់ទៅកាន់ ឆាក សាកលលោកវិញ។ សម្តេចតេជោ បានធ្វើឱ្យមាននូវការស្តារឡើងវិញនូវរបប រាជានិយមនៅ កម្ពុជា ប្រកប ដោយជោគជ័យ និងការរស់រានមានជីវិតឡើងវិញនៃព្រះពុទ្ធសាសនា រួមជាមួយកម្ម វិធី កសាងស្តារប្រទេសជាតិយ៉ាងមមាញឹក ដូចជាការស្តារ និងកសាងប្រទេស ឡើង វិញក្រោយសង្គ្រាម និងសមាហរណកម្មប្រទេសជាតិចូលទៅក្នុងតំបន់ និងសកល លោក និងបានអនុញ្ញាតឱ្យទទួលបាននូវសេរីភាពគ្រប់បែបយ៉ាង និងតម្លៃប្រជាធិប តេយ្យ រីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន គោលនយោបាយឈ្នះ-ឈ្នះ ដ៏ល្បី ល្បាញ របស់សម្តេចតេជោ គឺពិតជាមានពន្លឺភ្លឺស្វាង និងបានផ្តល់ទុកជាមេរៀន នៃភាព ជាអ្នក ដឹកនាំក្នុងការកសាងនូវសន្តិភាពឡើងវិញ។ ២៖ តាមរយៈនៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានពង្រឹង អភិ បាលកិច្ចតាមរយៈនៃការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យ និងផ្លែផ្កាជាច្រើនជា មួយ នោះ សម្តេចបានផ្តល់ជាកម្លាំងចលកថ្មី ដល់គោលនយោបាយលទ្ធិប្រជាធិប តេយ្យ នីតិរដ្ឋ យុត្តិធម៌សង្គម និងសេដ្ឋកិច្ចដោយទទួលបានឱកាស ស្មើភាពគ្នា សម្រាប់ ប្រជាជនកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្តេចតេជោបានបង្ហាញឱ្យឃើញថា សន្តិភាព អាច សម្រេចទៅបានគឺតាមរយៈនៃមធ្យោបាយសន្តិវិធីដូចជាការចរចាដោយបើកចំហរួមបញ្ចូល និងគោលនយោបាយឈ្នះ-ឈ្នះ និងតាមរយៈនៃភាពជាម្ចាស់នៃបញ្ហា និង ស្វែង រកដំណោះស្រាយជាតិដោយខ្លួនឯង។ ជាលទ្ធផលប្រទេសកម្ពុជា មិនត្រឹម តែ ត្រូវបានគេស្គាល់ថាជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវបានគេដាក់ឈ្មោះថា «ប្រទេសតូចដែលមានបេះដូងធំទូលាយ» ទៀតផង។

 

៣៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យ មនុស្ស ធម៌ និងសាមគ្គីភាព ដែលរួមមានដូចជា៖ ក) ការយកចិត្តទុកដាក់ជា អាទិភាព ចំពោះ ជនជាតិភាគតិចនៅកម្ពុជា, ខ)ការលើកកម្ពស់ការអត់ឱនអធ្យា ស្រ័យឱ្យ គ្នា នៅក្នុងជំនឿសាសនា និងគ) គោលនយោបាយស្តីពី សេរីភាព នៃជំនឿសាសនា ៤៖ ផ្អែកលើការធ្វើអភិបាលកិច្ច និងផ្អែកលើការសិក្សាផងនោះអាចយល់បានថា សម្តេច តេជោ ហ៊ុន សែន បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជា ប្រកាសក្រសួងស្តីពីការស្រាវជ្រាវ, បច្ចេកវិទ្យា និងឧត្តមសិក្សា លេខ៖ ៦៥ ឆ្នាំ២០១៦ ស្តីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទប្បញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង លេខ៖ ៣ ឆ្នាំ២០១៧ ទាក់ទងទៅនឹងនីតិវិធី ស្តីពីការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស (Doctor Honoris Causa) នៅសាកលវិទ្យាល័យរដ្ឋប៉ាដាង។ * អត្ថន័យនៃគោរមងារ «ពុទ្ធមាមកាភិបាល»៖ «ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្តល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។ «ព្រះរាជពុទ្ធមាមកាភិបាល» គឺជាគោរមងារសម្រាប់ថ្វាយព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង «ពុទ្ធមាមកាភិបាល» ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។ មកទល់បច្ចុប្បន្ន គោរមងារនេះ ធ្លាប់បានថ្វាយ និងប្រគេនជូនសម្តេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសកាន់ព្រះពុទ្ធសាសនាចំនួន៨អង្គ/រូបរួមមាន៖ ១៖ សម្តេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ២៖ ព្រះមហាថេរ មហានាយកនៃសាធារណរដ្ឋស្រីលង្កា ៣៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ៤៖ ប្រធានាធិបតីនៃប្រទេសនេប៉ាល់ ៥៖ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ៦៖ ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា ៧៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ៨៖ ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន

អត្ថបទពេញនិយម

ពត៍មានថ្មីៗ