• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៥ ព្រឹក

សមត្ថកិច្ចចាប់បានមុខសញ្ញាចោរលួចដែកខ្សែកាប ០១នាក់នៅឃុំរកាកោះ ស្រុកគងពិសី

ស្រុកគងពិសី ៖ មុខសញ្ញាលួចដ៏សកម្ម ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយប៉ុស្តិ៍រកាកោះ ស្រុកគងពិសី ប៉ុស្តិ៍រលាំងគ្រើល ស្រុកសំរោងទង បង្ក្រាបបាន ១នាក់ ឈ្មោះ វ៉ាន់ ឌុន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិតាក្តេរិ៍ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចជិតទីតាំងទិញអេតចាយ ស្ថិតក្នុងភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ដែលមុខសញ្ញាខាងលើនេះ បានលួចដែកខ្សែកាបនៅចំណុចទួលស្រែរាំង ឃុំរកាកោះ ស្រុកគងពិសី។ ករណីនេះបានដកហូតវត្ថុតាងដែកខ្សែកាប ២ដុំ មធ្យោបាយ និងឧបករណ៍ធ្វើសកម្មភាពមួយចំនួន ។ បច្ចុប្បន្ននេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់។ ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគងពិសី ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ