• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៣ ព្រឹក

សម្ដេចតេជោហ៊ុនសែនចេញអនុក្រឹត្យស្ដីពីនិរាករណ៍អនុក្រឹត្យលេខ 47ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៅកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ទី 27 ខែមេសាឆ្នាំ 2023 បានចេញអនុក្រឹត្យស្ដែងពីនិរាករណ៍អនុក្រឹត្យលេខ 47 ស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេ មេគង្គ។ សូមជម្រាបថាសម្ដេចតេជោកាលពីព្រឹកមិញនេះនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ 2022 និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ 2023 របស់សាលាភូមិន្ទរដ្ឋបាលដែលពិធីនេះត្រូវប្រារព្ធធ្វលឡើងនៅមជ្ឈមណ្ឌលកោះពេជ្របានមានប្រសាសន៍"ពាក់ព័ន្ធនឹងអន្លង់ផ្សោត។

សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាដើម្បីរក្សាសុវត្ថិភាពសម្រាប់សត្វផ្សោតនិងការជៀសវាងប៉ះពាល់នូវផលប្រយោជន៍ប្រជា ពលរដ្ឋរាប់ពាន់គ្រួសាររាជរដ្ឋាភិបាលនឹងលុបអនុក្រឹត្យថ្មីចុះថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2023 និងទុកឲ្យអនុវត្តអនុក្រឹត្យចាស់ដែលជាប់ថ្ងៃទី 25 ខែកញ្ញាឆ្នាំ 2012 ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងមិនអនុញ្ញាតឱ្យប្រើ ប្រាស់មងក្រឡាធំនិងការប្រើឧបករណ៍ឆក់ត្រី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ