• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤០ ល្ងាច

ប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវាសាធារណ:របស់ក្រសួងពាណិជ្ជកម្មលើការគ្រប់គ្រងផលិតផលហាឡាល

ភ្នំពេញ÷ប្រកាសអន្តរក្រសួងស្តីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការ គ្រប់គ្រងផលិតផលហាឡាល។ អន្តរក្រសួងសម្រេច:សេវាសាធារណ:ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មលើការគ្រប់គ្រងផលិតផលហាឡាលត្រូវបានរៀបចំជាកម្រងសេវាសាធារណ:ដែលមានរាយលម្អិតអំពីប្រភេទសេវាតម្លៃសេវារយ:ពេលអតិបរមានៃការផ្តល់សេវានិងសុពលភាពនៃសេវាទៅតាមសេវាសាធារណ:នីមួយៗដូចខាងក្រោម។ សូមបញ្ជាក់មើលតាមតារាងខាងក្រោម សេចក្តីបញ្ជាក់: -ការកំណត់ប្រភេទសិប្បកម្មអាជីវកម្មខ្នាតតូចមធ្យមនិងអនុលោមតាមចំណាត់ថ្នាក់ប្រភេទពន្ធចែងក្នុងបណ្ណប៉ាតង់។ -អាជីវកម្មលក្ខណៈគ្រួសារដែលមិនជាប់ពន្ធប៉ាតង់ត្រូវបានចំណាត់ថ្នាក់ជាប្រភេទអា ជីវកម្មខ្នាតតូច។

-5 ថ្ងៃរាប់ចាប់ពីថ្ងៃដែលនាយកដ្ឋានកិច្ចការហាឡាលនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មទទួលបានរបាយការណ៍ចុះត្រួតពិនិត្យនិងវាយតម្លៃរបស់ក្រុមឯកទេសផលិតផលហាឡាល។ -រាល់កម្រៃសេវាសាធារណ:ដែលអតិថិជនបានបង់រួចហើយត្រូវកត់ត្រាជាចំណូលថវិកាជាតិដោយមិនបង្វិលសងទៅអតិថិជនវិញឡើយទោះបីជាក្នុងលក្ខខណ្ឌដែលអតិថិជនមិនទទួលបានសេវាតាមការស្នើសុំរបស់ខ្លួនក៏ដោយ។

ទម្រង់បែបបទនីតិវិធីនិងលក្ខខណ្ឌនៃការផ្តល់សេវាសាធារណ:ដែលចែងនៅខាងលើនៃប្រកាសអន្តរក្រសួងនេះត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរា ករណ៍។ នាយកខុទ្ទកាល័យអគ្គលេខាធិការអគ្គ នាយកអគ្គាធិការប្រធាននាយកដ្ឋាននិងប្រធានអង្គការពាក់ព័ន្ធនៃក្រសួងពាណិ ជ្ជកម្មនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវទទួលបន្ទុកអនុវត្តន៍ប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ