• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤០ ព្រឹក

រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញមកពិនិត្យទីតាំងផ្តល់សេវាសុខាភិបាលបន្ទប់សម្រាប់ព្យាបាលនិងរថយន្តគិលានសង្គ្រោះនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ÷នៅព្រឹកថ្ងៃទី 24 ខែមេសាឆ្នាំ 2023លោកសាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាអនុប្រ ធានគណៈកម្មការជាតិCAMSOC- CAMAPGOCរួមជាមួយលោកបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិ CAMSOC-CAMAPGOCបានអញ្ជើញចុះពិនិត្យទីតាំងផ្តល់សេវាខាភិបាលបន្ទប់សម្រាប់ព្យាបាលនិងរថយន្តគិលានសង្គ្រោះនៅពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីត្រៀមលក្ខណៈថែទាំសុខភាពនិងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍កីឡាករអាស៊ីអាគ្នេយ៍លើកទី32និងអាស៊ានប៉ារ៉ាហ្គេមលើកទី12ឆ្នាំ2023។ សូមបញ្ជាក់ថា 11 ថ្ងៃរាប់ថយក្រោយ (11days countdownព្រឹត្តិការណ៍SEA GamesនិងASEAN ParaGamesនៅកម្ពុជា។

ថ្ងៃទី 24 មេសាឆ្នាំគឺនៅសល់តែ 11 ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 12 (12th ASEAN Para Games)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ សូមជម្រាបថាក្នុងឱកាសដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32និងអាស៊ានប៉ារ៉ាហ្គេមលើកទី 12 ក្រសួងសុខាភិបាលបានកំណត់ទីតាំងផ្តល់សេវាសុខភាពនិងសង្គ្រោះបន្ទាន់ចំនួន 28 ទីតាំងផងដែរទាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោនិងទីតាំងផ្សេងៗទៀតនៅរាជធានីភ្នំពេញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ