• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៦ ល្ងាច

រយៈពេល៦ខែក្នុងឆ្នាំ២០២២នេះមានគ្រោះអគ្គិភ័យកើតឡើង២៥១លើកសម្លាប់មនុស្ស ១១នាក់និងបំផ្លាញផ្ទះជាង៤០០ខ្នង

ភ្នំពេញ៖ក្នុងរយៈពេលខែឆ្នាំ២០២២នេះមានគ្រោះអគ្គិភ័យបានកើតឡើងចំនួន២៥១លើកនៅទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់១១នាក់និងរបួស៣២នាក់ព្រមទាំងបំផ្លាញផ្ទះប្រជាពលរដ្ឋប្រមាណ៤៤៥ខ្នង,ល្វែង។ករណីភាគច្រើនដោយសារការធ្វេសប្រហែស។តួលេខនេះមានការថយចុះបើប្រៀបធៀបទៅនឹងឆ្នាំទៅ។


តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាគ្រោះអគ្គិភ័យបានបណ្តាលឲ្យខូចខាតតូបលក់ដូរចំនួន៤៦តូបឆេះឃ្លាំងទំនិញចំនួន១៣កន្លែងឆេះរោងចក្រនិងសិប្បកម្មចំនួន៦កន្លែងអគាររដ្ឋបាល២កន្លែងសាលារៀន២ខ្នងឆេះខូចខាតស្រូវជង្រុក១៣តោនគ្រាប់ពោត២០តោនរថយន្ត២០គ្រឿងម៉ូតូ៨៣គ្រឿងនិងចំការស្វាយចន្ទីទំហំ៦ហិកតា។


តួលេខគ្រោះអគ្គិភ័យនេះបើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០២១និង២០២០ កន្លងទៅឃើញថាមានការថយចុះតែករណីស្លាប់និងរបួសមានចំនួនប្រហាក់ប្រហែលគ្នា។រយៈពេល៦ខែដើមឆ្នាំ២០២១ មានគ្រោះអគ្គិភ័យកើតឡើងចំនួន២៨៨លើកនៅទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៤នាក់និងរបួសចំនួន២៩នាក់ព្រមទាំងខូចខាតផ្ទះចំនួន៣២១ខ្នងខូចខាតតូបផ្សារចំនួន៨០តូបឃ្លាំងទំនិញចំនួន១១កន្លែងរោងចក្រនិងសិប្បកម្មចំនួន១១កន្លែងនិងអគាររដ្ឋបាលចំនួន១៧កន្លែង។

ចំណែក៦ខែឆ្នាំ២០២០មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៤០៦លើកបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣នាក់និងរងរបួសចំនួន២៤នាក់ខូចខាតលំនៅដ្ឋានចំនួន៤៤៦ខ្នងតូបផ្សារចំនួន១០០តូបឃ្លាំងទំនិញចំនួន៥កន្លែងរោងចក្រសិប្បកម្មចំនួន២១កន្លែងនិងអគាររដ្ឋបាលចំនួន៨កន្លែង។


អាជ្ញាធរមានសមត្ថកិច្ចបន្តអំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋានមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គិភ័យនេះ។ពីព្រោះវាបានធ្វើឲ្យទ្រព្យសម្បត្តិដែលខិតខំសន្សំរកទាំងប៉ុន្មាននឹងត្រូវរលាយតែមួយពព្រិចភ្នែក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ