• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០១ ល្ងាច

បុរសម្នាក់លោតពីលើខុនដូជាន់ទី10ស្លាប់ភ្លាមៗក្រោយប្រតិបត្តិការរបស់នគរបាលប្រឆាំងគ្រឿងញៀនចុះបង្ក្រាបឃាត់ខ្លួនមនុស្សបានចំនួន 6 នាក់

ភ្នំពេញ÷បុរសម្នាក់បានលោតពីលើខុនដូជាន់ទី 10 ស្លាប់ភ្លាមៗក្រោយប្រតិបត្តិការរបស់កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់និងជួញដូរសារធាតុញៀននៅចំណុចខុនដូរ1កន្លែងមានឈ្មោះរាជសម្បត្តិនិងឃាត់ ខ្លួនមនុស្សប្រុសស្រីបានចំនួន 6 នាក់ព្រម ទាំងដកហូតវត្ថុតាងសារធាញៀន14កញ្ចប់និងទឹកសម្រាប់លាយ1ដប។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង 3និង 0 នាទីទៀបភ្លឺឈានចូលថ្ងៃទី 24 មេសាឆ្នាំ2023 នៅចំណុចខុនដូ1កន្លែងមានឈ្មោះរាជសម្បត្តិស្ថិតនៅជាន់ទី10ផ្លូវលេខ592កែងផ្លូវលេខ596ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី2ខណ្ឌទួលគោករាជធានីភ្នំពេញ។ ជនសង្ស័យទាំង 6 នាក់រួមមាន÷

ទី 1លីសុជាតាភេទស្រីអាយុ 22 ឆ្នាំជនជាតិខ្មែរ។

ទី 2 ឈ្មោះសូពិសិដ្ឋភេទប្រុសអាយុ 20 ឆ្នាំជនជាតិខ្មែរុ។

ទី3ឈ្មោះអ៊ួនរ៉ូតភេទប្រុសអាយុ 17 ឆ្នាំជនជាតិខ្មែរ។

ទី 4 ឈ្មោះឆេងសុខឡេងភេទប្រុសអាយុ 16 ឆ្នាំជនជាតិខ្មែរ។

ទី 5 ឈ្មោះមុំភារុនភេទប្រុសអាយុ 14 ឆ្នាំជនជាតិខ្មែរ។

ទី 6ឈ្មោះលូវយៀកស៉ីអាយុ18ឆ្នាំជនជាតិខ្មែរ។ចំណែកសពឈ្មោះលាងភេទប្រុសអាយុ 25 ឆ្នាំជនជាតិខ្មែរ។

ប្រតិបត្តិការនេះកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យក 1 ដែលដឹកនាំដោយលោកវីរៈសេនីយ៍ឯកលីនឡេងនា យករងមន្ទីរប្រឆាំងគ្រឿញៀនដែលមានការសម្របសម្រួលដោយលោកស៊នមុនីព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធា នីភ្នំពេញបានចុះប្រតិបត្តិការត្រួតពិនិត្យនៅចំណុចខុនដូយីហោរាជសម្បត្តិជាន់ទី 10 បន្ទប់លេខ1005ផ្លូវលេខ 396 ភូមិ 3 សង្កាត់បឹងកក់ទី2ខណ្ឌទួលគោកដោយឃើញមានមនុស្សប្រុសស្រីចំនួន7នា ក់នៅក្នុងបន្ទប់និងឆែកឃើញវត្ថុតាងមានម្សៅប្រភេទខេចំនួន1កញ្ចប់,ម្សៅក្រាមពណ៌សថ្លាប្រភេទគ្រឿងញៀន14កញ្ចប់និងទឹកសម្រាប់លាយ1ដប។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាក្នុងរង្វង់ប្រតិបត្តិការនេះស្រាប់តែមានជនរងគ្រោះម្នាក់ដែលស្លាប់នោះបានគេច ខ្លួនពីក្នុងបន្ទប់ហើយសរសៀរប្រើដៃតោងផ្លោះមកបន្ទប់ជាប់គ្នាប៉ុន្តែរបូតដៃធ្លាក់ចុះមកក្រោមចំរថយន្ត1គ្រឿងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ