• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២៩ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 19 ករ ណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 53 នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន 53 នាក់(ស្រី 5 នាក់)ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប ង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 19 ករណីទូទាំងប្រទេសថ្ងៃទី 22 ខែមេសាឆ្នាំ 2023។ ក្នុងចំណោមជនសង្ស័យចំនួន 53 នាក់រួមមាន÷ជួញដូរ 8 ករណីឃាត់ 24 នាក់(ស្រី 4 នាក់) +ដឹកជញ្ជូនរក្សាទុក3ករណីឃាត់ 3 នាក់(ស្រី0នាក់) +ប្រើប្រាស់8ករណីឃាត់ 26 នាក់(ស្រី1នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 21 ខែមេសារួមមាន÷ -មេតំហ្វេតាមីន(Ice)ស្មើនឹង82,15 ក្រាមនិង8កញ្ចប់តូច។ កេតាមីន(Ke)ស្មើនឹង2,40ក្រាម។

-នីមេតាហ្សាប៉ាម(N-zapam)ស្មើនឹង 1,98ក្រាម។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ11អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាលជាតិ8អង្គភាពកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស3 អង្គភាពមានដូចខាងក្រោម÷

១/មន្ទីរ÷ជួញដូរ2ករណីឃាត់ 4 នាក់ស្រី1នាក់ប្រើប្រាស់1ករណីឃាត់ 1នាក់ចាប់យកIce15,43ក្រាម,Ke2,40ក្រាមនិងN-zapam1,98

២/បន្ទាយមានជ័យ÷ចាត់ចែង1ករណីឃាត់2នាក់ប្រើប្រាស់1ករណីឃាត់5 នាក់

៣/បាត់ដំបង÷រក្សាទុក1ករណីឃាត់3នាក់និងអនុវត្តន៍ដីកា1ករណីចាប់1នាក់ចាប់យកIce0,55ក្រាម

៤/កំពង់ចាម÷ប្រើប្រាស់1ករណីឃាត់6នាក់

៥/កំពង់ស្ពឺ÷ជួញដូរ1ករណីឃាត់3នាក់ចាប់យកIce12,99ក្រាម

៦/កំពង់ធំ÷ជួញដូរ1ករណីឃាត់3នាក់ចាប់យកIce48,98ក្រាម

៧/សៀមរាប÷ប្រើប្រាស់1ករណីឃាត់7នាក់

៨/ត្បូងឃ្មុំ÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce1កញ្ចប់តូច ដោយឡែកកងរាជអាវុធហត្ថ÷

3អង្គភាព ១/កំពង់ចាម÷ជួញដូរ1ករណីឃាត់3នាក់ចាប់យកIce1,41ក្រាម ២/កណ្តាល÷ជួញដូរ1ករណីឃាត់8នាក់ ស្រី1នាក់ចាប់យកIce7កញ្ចប់តូច ៣/កោះកុង÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce2,79ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ