• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៩ ព្រឹក

សុំលុយប្រពន្ធ 2 ម៉ឺនរៀលទិញថ្នាំលេបសម្លាប់ខ្លួនមិនបានរត់ចូលរថយន្តឲ្យកិនស្លាប់

ខេត្តបន្ទាយមានជ័យ÷បុរសម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍កិនបែកក្បាលស្លាប់ភ្លាមមួយរំពេចនៅវេលាម៉ោង 9 និង 40 នាទីព្រឹកថ្ងៃទី 23 ខែមេសាឆ្នាំ 2023 នៅចំណុចមុខផ្សារ.ក5ស្ថិតក្នុងភូមិទំនប់ក5សង្កាត់-ក្រុងប៉ោយប៉ែត។ អ្នកឃើញហេតុការណ៍បាននិយាយថាមុនពេលកើតហេតុជនរងគ្រោះឈ្មោះឡៃអស្នាភេទប្រុសអាយុ 28 ឆ្នាំរស់នៅភូមិទួលប្រាសាទសង្កាត់-ក្រុងប៉ោយប៉ែតបានជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ 2019 ពណ៌ ខ្មៅពាក់ស្លាកលេខសៀមរាប1AD-4621មកឈប់ចតទុកក្បែររបងស័ង្កសីរួចដើរឆ្លងផ្លូវហើយត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍ពាក់ស្លាកលេខភ្នំពេញ5A-3148បើកបរពីជើងទៅត្បូងបុកកិនស្លាប់តែម្តង(អ្នកបើកបររថយន្តរត់គេចខ្លួនបាត់)។

តាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថាប្ដីរបស់គាត់បានសុំលុយគាត់ចំនួន 2 ម៉ឺនរៀលដើម្បីទិញថ្នាំលេបសម្លាប់ខ្លួនតែគាត់មិនឲ្យពេលនោះប្តីគាត់ក៏ទាញម៉ូតូជិះចេញដោយមិនដឹងទៅទីណាទេ។ក្រោយមកក៏បានដំណឹងថាប្តីរបស់គាត់ត្រូវរថយន្តកិនស្លាប់។

នៅកន្លែងកើតហេតុគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ចុះមកដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងធ្វើកំណត់ ហេតុរួចរាល់ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហ ដ្ឋាន។ ចំណែករថយន្តនិងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងជំនាញយកទៅរក្សានៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ