• ច័ន្ទ ២៩ មេសា ២០២៤ ១២:២៩ ល្ងាច

ស្លាប់4នាក់និង 36 នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រ ទេស

ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 19 ខែមេសាឆ្នាំ20 23 នេះបណ្ដាលឲ្យមនុស្សស្លាប់4 នាក់របួសធ្ងន់ 23 នាក់និងស្រាល13នាក់។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយ កដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 19 ខែមេសាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសរុបចំនួន 40 នាក់គឺកើតឡើងដោយ សារការប៉ះទង្គិចគ្នាចំនួន13លើកមានកត្តាល្បឿន5លើកមិនគោរពសិទ្ធិ4លើកមិនប្រកាន់ស្តាំ1លើកប្រជែងគ្រោះថ្នាក់1លើកកត្តាយាន1លើកនិងងងុយដេក1លើក។

សូមជម្រាបជូនថានៅថ្ងៃដដែលនេះតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាច រណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្ដីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានបបញ្ជាក់ថាសមត្ថកិច្ចជំនាញបានរកឃើញយានយន្តល្មើសសរុបចំនួន49គ្រឿងនិងម៉ូតូចំនួន45គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។

ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរាចរណ៍ក៏បានអំពាវដល់បងប្អូនប្រជា ពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នចំពោះការបើកបរដើម្បីចៀសវាងនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថា ហេតុ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ