• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១០ ល្ងាច

ប្រទះឃើញសពនារីជាបុគ្គលិការសុីណូម្នាក់ដាច់ក្បាលនៅក្នុងបន្ទប់ទឹកសង្ស័យជាករណីឃាតកម្ម

ស្វាយរៀង÷មានការភ្ញាក់ផ្អើលទាំងយប់ដល់ម្ចាស់ផ្ទះជួលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញសពនារីជាបុគ្គលិការស៊ីណូម្នាក់ដាច់ក្បាលនៅក្នុងបន្ទប់ទឹកដែលសង្ស័យជាឃាតកម្មអារកសម្លាប់រួចឃាតករបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 00 និង 40 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 20ខែមេសាឆ្នាំ 2023 នៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតខេត្តស្វាយ រៀង។

ពាក់ព័ន្ធករណីខាងលើនេះដែរលោកអែមសុវណ្ណារិទ្ធអធិការនគរបាលក្រុងបាវិតបានឲ្យដឹងនៅរសៀលនេះថាពិតជាមានករណីឃាតកម្មខាងលើប្រាកដមែនដោយជនរង គ្រោះមានឈ្មោះម៉នស្រីម៉ីភេទស្រីអាយុ 24 ឆ្នាំមុខរបរបុគ្គលិការស៊ីណូDYNASTYមានស្រុកកំណើតនៅភូមិកណ្តាលក្រោមឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាលបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយ រៀង។ លោកបន្តថារហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចរបស់លោកនិងកម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពុងធ្វើការស្រាវជ្រាវបន្តទៀតដើម្បីស្វែងរកជនស ង្ស័យមកចាត់ការតាមច្បាប់ឲ្យខាងតែបាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ