• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥២ ព្រឹក

សម្ដេចតេជោហ៊ុនសែនអំពាវនាវឲ្យក្រុមគ្រូពេទ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថាប្រសិនបើអ្នកបច្ចេកទេសខ្វះក្រមសីលធម៌វិជ្ជាជីវៈគឺជារឿងគ្រោះថ្នាក់បំផុតដូច្នេះសម្ដេចបានបន្តអំពាវនាវឲ្យក្រុមពេទ្យត្រូវពង្រឹងក្រមសីល ធម៌វិជ្ជាជីវ:។សម្ដេចមានប្រសាសន៍បែបនេះនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុ មារជាតិរាជធានីភ្នំពេញនាព្រឹកថ្ងៃព្រហ ស្បតិ៍ទី20ខែមេសា2023។ សម្តេចតេជោហ៊ុនសែនបានគូសបញ្ញាក់ថាមិនខ្វះទេអ្នកដែលមានបច្ចេកទេសប៉ុន្តែខ្វះក្រមសីលធម៌វិជ្ជាជីវៈដែលធ្វើឲ្យពួកគេប្រើ ប្រាស់បច្ចេកទេសរបស់ខ្លួននៅក្នុងផ្លូវខុសដូចជាការផលិតគ្រឿងញៀននិងការផលិត អាវុធប្រល័យលោកជាដើម។ សម្ដេចតេជោហ៊ុនសែនបានប្រកាសថាការពង្រឹងសមត្ថភាពវិស័យសុខាភិបាលគឺជាកត្តាចាំបាច់ខ្លាំងណាស់ដើម្បីកសាងធ្វើឲ្យប្រជាពលរដ្ឋទទួលសេវាសុខភាពក្នុងនោះមានការបង្កើនការព្យាបាលស្ត្រីនិងកុមារផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានអំពាវនាវឲ្យគ្រូពេទ្យខិតខំពង្រឹងនូវសីលធម៌វិជ្ជាជីវៈដើម្បីឲ្យសមនឹងតម្លៃគុណសម្បត្តិរបស់គ្រូពេទ្យ។ សម្ដេចតេជោហ៊ុនសែនថ្លែងថា÷"គ្រូពេទ្យយើងធ្វើយ៉ាងម៉េចបម្រើពលរដ្ឋហើយបច្ចុប្បន្នបច្ចេកទេសវាលឿនណាស់យើងត្រូវរៀនវា"។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា"ធ្វើជាមេដឹកនាំគេខ្ញុំពិតជាភ័យព្រួយអ្នកដទៃមិនដឹងគេគិតយ៉ាងម៉េចទេក៏ប៉ុន្តែសម្រាប់ខ្លួនខ្ញុំខ្ញុំមានភារកិច្ចការពារពួកគាត់ដូចជាការពារឪពុកម្ដាយរបស់ខ្ញុំកូនចៅរបស់ខ្ញុំ"។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាដោយសារការខិតខំទប់ស្កាត់ការឆ្លងរីករាលដាលការចាក់ស្រោចវ៉ាក់សាំងជូនប្រ ជាពលរដ្ឋនិងការពង្រឹងវិធានការការពារផងនោះក៏បានធ្វើឲ្យអត្រានៃការឆ្លងជំងឺ covid -19 មានការធ្លាក់ចុះជាលំដាប់រហូតដល់មានការធូរសា្រលដូចពេលបច្ចុប្បន្ននេះ។ ទោះបីមានការធូរស្រាលហើយក្តីប៉ុន្តែប្រ ជាពលរដ្ឋនៅកម្ពុជានៅតែអនុវត្តន៍តាមវិធានការមួយចំនួន។ទើបតែថ្ងៃទី 19 ខែ មេសាឆ្នាំ 2023 នេះទេដែលវិធានការទាំងឡាយនោះត្រូវបានលើកលែងទាំង អស់តាមប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។ការពាក់ម៉ាស់ឬមិនពាក់ម៉ាស់គឺជាជម្រើសរបស់ប្រជាជនម្នាក់ៗ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ