• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៩ ព្រឹក

ពលរដ្ឋជិត5ម៉ឺននាក់បានជិះរថយន្តក្រុងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ÷លោកម៉េតមាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី 19មេសាឆ្នាំ 2023 នេះថានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះប្រជា ពលរដ្ឋជិះរថយន្តក្រុងមានប្រមាណជិត5 ម៉ឺននាក់ក្នុងនោះខ្សែរត់តាមផ្លូវជាតិលេខ6 ច្រើនជាងគេគឺមានអ្នកជិះរហូតដល់ជិត 2ម៉ឺននាក់។លោកម៉េតមាសភក្តីបានបន្តថាអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្ត ក្រុងដឹកអ្នកដំណើរចំនួន345គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណ:ដើម្បីស ម្រួលដល់ការចំណាយជូនបងប្អូនប្រជាពល រដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដោយមិនយកប្រាក់ឡើយ។ សូមបញ្ជាក់ថាកាលពីព្រលឹមថ្ងៃទី 13 មេ សាគឺមុនថ្ងៃចូលឆ្នាំ1ថ្ងៃលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជាច្រើនរូបទៀតបានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តទៅស្រុកកំ ណើតតាមខេត្តក្រុងនានាសាលារាជធានីភ្នំពេញបានរៀបចំគោលដៅចេញដំណើរជាច្រើនកន្លែងនៅចំណុចផ្លូវជាតិចេញចូលរាជធានីភ្នំពេញ។

ចំណែកសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន 70 គ្រឿងនិងសេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីទៅតាមបណ្តាខេត្តនិងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញប្រើប្រាស់រថយន្តចំនួន275គ្រឿងដែលមានទីតាំងនិងគោលដៅចេញដំណើរនិងពេលវេលាច្បាស់លាស់ក្នុងនោះមានផ្លូវជាតិលេខ1មានភ្នំពេញ-កណ្តាល,ភ្នំពេញ-ព្រៃវែងរថយន្តយន្ត5គ្រឿងមានចំណតនៅស្ថានីយចំណតវាលស្បូវ។ភ្នំពេញ-កណ្តាល,ភ្នំពេញ-ស្វាយ រៀងរថយន្ត5គ្រឿងចំណតនៅមុខទីបញ្ជា ការកងរាជអាវុធហត្ថភ្នំពេញ។ផ្លូវជាតិលេខ 2 ភ្នំពេញ-កណ្ដាល,ភ្នំពេញ-តាកែវរថយន្ត 5គ្រឿងទីតាំងចំណុចដូចខាងលើ។\ផ្លូវជាតិលេខ 3ភ្នំពេញ-កែប,ភ្នំពេញ-កំពតរថយន្ត 5គ្រឿងទីតាំងចំណតនៅដីឡូតិ៍មុខគណ បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ 2004។ផ្លូវជាតិលេខ4ភ្នំពេញ-កំពង់ស្ពឺ,ភ្នំពេញ-ព្រះសីហនុរថយន្ត10គ្រឿងទីតាំងចំណតដីឡូតិ៍មុខគណបក្សរាជធានីភ្នំពេញ។គោលដៅផ្លូវជា តិលេខ 5 ភ្នំពេញ-កំពង់ឆ្នាំង,ភ្នំពេញ- ពោធិ៍សាត់,ភ្នំពេញ-បាត់ដំបង,ភ្នំពេញ-បន្ទាយមានជ័យ,ភ្នំពេញ-កំពង់ធំរថយន្តសរុប 118គ្រឿងទីតាំងចំណតគឺស្ថានីយចំណតសួនច្បារឫស្សីកែវ។ផ្លូវជាតិលេខ 6 ភ្នំពេញ-សៀមរាបចំនួន100គ្រឿងនៅរង្វង់មូលទេពមច្ឆាជ្រោយចង្វា(OCIC)។ផ្លូវជាតិលេខ6,លេខ7ភ្នំពេញ-កំពង់ចាម,ភ្នំពេញ-ត្បូងឃ្មុំរថយន្ត10គ្រឿង។

លោកឃួងស្រេងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុងតបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:(City Bus)រាជធានីដែលប្រកបដោយសុវត្ថិភាពនិងផាសុកភាព។ លោកបានបន្តថាក្រោមម្លប់នៃសន្តិភាពនិងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យសម្តេចតែងបានគិតគូរដល់សុខ ទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ