• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៦ ព្រឹក

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយ័ត្នពីគ្រោះខ្យល់កន្ត្រាក់និងរន្ទះ

ភ្នំពេញ÷លោកចាន់យុត្ថារដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងធនធានទឹកមានប្រ សាសន៍នៅថ្ងៃទី 18 ឆ្នាំ 2023នេះគ្រោះធម្មជាតិបានកើតឡើងជាបន្តបន្ទាប់ដែលមានខ្យល់កន្ត្រាក់និងរន្ទះហើយអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិគ្រោះធម្មជាតិបានកើតឡើងច្រើនជាងពេលកន្លងមក។ លោករដ្ឋលេខាធិការបន្តថាបាតុភូតខ្យល់កន្ត្រាក់អាចកើតឡើងបានគ្រប់ពេលប៉ុន្តែអ្វីដែលគួរតែកត់សម្គាល់ក្នុងការការពារខ្លួនប្រជាជនអាចសង្កេតមើលចាប់ពីម៉ោង 10ព្រឹកឡើងទៅអាកាសធាតុចាប់ផ្ដើមក្តៅហប់បន្តិចម្តងៗរហូតដល់ពេលរសៀលកាន់តែហប់ខ្លាំងហើយមេឃមានដុំពពកផ្តុំគ្នាចេញជារូបផ្សិតក្បាលធំជើងតូចពណ៌សហើយពេលរសៀលពពករូបផ្សិតនោះប្រែពណ៌ជាខ្មៅហើយដាបចុះមកលើផែនដី"សំខាន់មិនប្រកាន់ពេលថាពេល យប់ឬពេលថ្ងៃនោះទេគឺចាប់ពីពេលរសៀលម៉ោង 2ឬម៉ោង 3ឡើងទៅនឹងមានបាតុភូតខ្យល់កន្ត្រាក់តែងតែមានចំពោះពេលព្រឹកមិនសូវជាមាននោះទេ។ពិសេសពេល រសៀលដែលខ្យល់កន្ត្រាក់កើតឡើងគឺបង្ហាញតាមរយៈអាកាសធាតុក្តៅខ្យល់ខ្លាំង ហើយហប់"។

ដោយឡែកសម្រាប់បាតុភូតរន្ទះវិញលោកចាន់យុត្ថាបញ្ជាក់ថារន្ទះគឺជាការបញ្ជូនចរន្តអគ្គិសនីពីពពកមកលើផែនដីដែលចរន្តអគ្គិសនីនេះនឹងបាញ់ទៅកាន់ប្រភពចម្លងអគ្គិសនីផ្សេងៗដែលខ្ពស់ជាងគេហេតុដូចនេះហើយបានជាគេឃើញថាតែងតែមានការបាញ់ដើមដូង,ដើមត្នោតហើយពេលខ្លះក៏បាញ់មនុស្សនិងសត្វផងដែរ។ ឆ្លៀតក្នុងឱកាសនេះលោកទទូចដល់ប្រ ជាជននៅពេលមេឃរកកលចង់ភ្លៀងសូមចាកចេញពីកន្លែងដែលមានទឹកចាកចេញពីក្រោមដើមឈើហើយស្វែងរកទីទួលដែលស្ងួតអង្គុយចុះឲ្យទាបយកដៃក្តោបស្លឹកត្រ ចៀកឱនចុះឲ្យទាបដើម្បីកុំឲ្យខ្លួនក្លាយជាចំណុចគោលដៅនៃការស្រូបរន្ទះ។ទន្ទឹមនឹងការស្ថិតនៅទីទួលមានសុវត្ថិភាពហើយសូមបោះចោលឲ្យឆ្ងាយនូវប្រភេទលោហៈផ្សេងៗដូចចបជីក,ចបកាប់,កាំបិត,ពូថៅហើយបើមានទូរសព្ទនៅក្បែរសូមដោះថ្មចេញឬក៏បិទប្រព័ន្ធដំណើរការ។ចំណែកអ្នកដែលនៅក្នុងផ្ទះសូមដាច់ចរន្តអគ្គិសនី,កុំបើក វិទ្យុ,ទូរសព្ទឬទូរទស្សន៍។

ដោយឡែកនៅក្នុងករណីដែលរងគ្រោះដោយរន្ទះសូមរួសរាន់នាំជនរងគ្រោះទៅ កាន់មន្ទីរពេទ្យ។លោកបញ្ជាក់ថា÷"បាទការពិតទៅមានបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តៗគ្នាមកតែដូចយើងជ្រាបស្រាប់ហើយកាលណាយើងប៉ះពាល់នឹងរន្ទះបើកាល ណាកាន់តែកៀកវានឹងធ្វើឲ្យឆេះខ្លោចហើយបើវាបាញ់នៅឆ្ងាយយើងទទួលដោយប្រ យោលជួនអាចមានវិធីសង្គ្រោះតាមបងប្អូនធ្លាប់ធ្វើតែខ្ញុំយល់ថាបើនៅជិតមណ្ឌលសុខ ភាពឬមន្ទីរពេទ្យគួរតែបញ្ជូនជនរងគ្រោះទៅសង្គ្រោះ"។ តាមការបញ្ជាក់របស់ក្រសួងធនធានទឹកនៅថ្ងៃទី 18 ខែមេសាឆ្នាំ 2023 នេះកម្ពុជានឹងនៅតែបន្តទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបនិងខ្យល់ប្រែប្រួលដែលបណ្ដាលឲ្យកម្ពុជាប្រឈមនឹងបាតុភូតធម្មជាតិដែលមានខ្យល់កន្ត្រាក់និងរន្ទះ។ លោកចាន់យុត្ថាសង្កត់ធ្ងន់ថាក្នុងសប្តាហ៍នេះភ្លៀងមានក្នុងកម្រិតតិចតួចប៉ុន្តែខ្យល់កន្ត្រាក់និងរន្ទះនៅតែមានឥទ្ធិពលគួរឲ្យបារម្ភហេតុដូច្នេះលោកអំពាវនាវដល់ប្រជាជនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ