• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២១ ព្រឹក

រយៈពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរមានករណីអគ្គិភ័យទូទាំងប្រទេសកើតឡើង 15លើក

ភ្នំពេញ÷រយៈពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺចាប់ពីថ្ងៃទី 14- 15- 16 ឆ្នាំ 2023 ដែលទើបត្រូវបានបិទបញ្ចប់មានគ្រោះអគ្គិភ័យកើតឡើងចំនួន 15លើកកើនឡើង8លើកនៅទូទាំងប្រទេសធៀបនឹងឆ្នាំ2022។ប៉ុន្តែករណីគ្រោះអគ្គិភ័យនេះកើតឡើង15លើកមិនបណ្តាលឲ្យប្រជាពល រដ្ឋណាម្នាក់បាត់បង់ជីវិតនោះទេពោលគ្រាន់តែរបួសមនុស្សម្នាក់។នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានគរបាល បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នង ការដ្ឋាននគរនាលជាតិ។ យោងតាមរបាយការណ៍នគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានគូដបញ្ជាក់ថា÷រាជធានី-ខេត្តកើតមានអគ្គិភ័យរយៈ ពេល 3 ថ្ងៃនេះរួមមានបន្ទាយមានជ័យម 1លើក,កំពង់ចាម1លើក,បាត់ដំបង1លើក,កណ្តាល1លើក,ព្រះវិហារ1លើក,កំពង់ធំ1លើក,ស្វាយរៀង1លើក,ៗភ្នំពេញ2លើក,កំពត 1លើក,ស្ទឹងត្រែង1លើក,រតនគិរី1លើក,ព្រះសីហនុ1លើក,សៀមរាប1លើកនិងខេត្តកំពង់ស្ពឺ1លើក។ ប្រភពដដែលបានឲ្យដឹងទៀតថាមូលហេតុអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី 8 ករណី,ភ្លើងទៀនធូប5ករណីនិងកំពុងស្រាវជ្រាវ2ករណី។ចំពោះករណីគ្រោះអគ្គិ ភ័យកើតឡើង15លើកមិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់បាត់បង់ជីវិតនោះទេពោលគ្រាន់តែរបួសមនុស្សម្នាក់និងរងការខូចខាតឆេះផ្ទះ 13 ខ្នង,បន្ទប់6ឃ្លាំង1ខ្នងនិងរថយ ន្តចំនួន 4 គ្រឿង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ