• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៦ ព្រឹក

ស្លាប់ 14 នាក់និងរបួសធ្ងន់ស្រាល 52 នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស

ភ្នំពេញ÷កណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសថ្ងៃទី 17 ខែមេសាឆ្នាំ 2023 នេះកើតឡើង 23 លើក(យប់ 14លើក) បណ្ដាលឱ្យមនុស្សស្លាប់ចំនួន 14 នាក់ (ស្រី4នាក់),របួសសរុបចំនួន52នាក់ (ស្រី10នាក់),របួសធ្ងន់36 នាក់(ស្រី 6 នាក់),របួសស្រាល 16 នាក់(ស្រី4នាក់)មិនពាក់មួក31នាក់(យប់16នាក់)។យោងតាមរបាយការណ៍របស់នាយករដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបន្តថាមូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន÷ល្មើសល្បឿន 16 លើក(ស្លាប់11 នាក់),មិនគោរពសិទ្ធិ1លើក ,មិនប្រកាន់ស្ដាំ2លើក,បត់គ្រោះថ្នាក់ 4លើក(ស្លាប់3លើក)។

គួររម្លឹកផងដែរថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញសេចក្តីអំពាវនាវសូមថ្លែងនូវការកោតសរ សើរប្រកបដោយក្តីមោទកភាពជាទីបំផុតចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលុបដែលមានឆន្ទៈក្នុងការចូលរួមគោរពនិងអនុវត្តន៍ច្បាប់នៃពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុសក្នុងពេលធ្វើចរាចរណ៍រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត,របួសនិងខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ