• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៧ ព្រឹក

កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:៤០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៍ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៩៣ ផ្លូវលេខ១៣៨ ក្រុមទី១៦ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៨:០០នាទីព្រឹក ។

ជនសង្ស័យឈ្មោះ លី សុខឧត្តម ហៅ ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ វត្ថុតាងចាប់យក៖ កង់ពណ៌ខ្មៅលាយក្រហម ជារបស់ជនសង្ស័យជិះធ្វើជាមធ្យោបាយ) និងម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1C-5577 ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ