• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២៤ ល្ងាច

ស្លាប់2នាក់និង 4 នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រ ទេស

ភ្នំពេញ÷នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅល្ងាចថ្ងៃ ពុធទី 12 ខែមេសាឆ្នាំ 2023 នេះថា÷គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 12មេសានេះបណ្ដាលឲ្យមនុស្សស្លាប់ 2នាក់របួសធ្ងន់ 3 នាក់និងស្រាល1នាក់។ នាយកដ្ឋាននគរបាលចរាចរណ៍បានបញ្ជាក់ថាចំពោះគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 6 នាក់គឺកើត៊ឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 10 លើកមានមិនគោរពសិទ្ធិ1លើកមិនប្រកាន់ស្តាំ1លើកនិងបត់គ្រោះថ្នាក់2លើក។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបណ្ដាលឲ្យមនុស្សស្លាប់ 5 នាក់របួសធ្ងន់ 6 នាក់និងស្រាល2នាក់។ក្នុង ករណីគ្រោះថ្នាក់នេះដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 13 នាក់គឺកើត ឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 10 លើកមានកត្តាល្បឿន2លើកមិនគោរពសិទ្ធិ4លើកបត់គ្រោះថ្នាក់2លើកប្រជែងគ្រោះថ្នាក់1លើកនិងកត្តាយាន1លើក។ ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរា ចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គ ស្នងការដ្ឋាននគរបាលជាតិសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយរយៈជាយថាហេតុនិងការពារជីវិតអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ