• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៩ ព្រឹក

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 18ខែមេសាឆ្នាំ 2023 សីតុណ្ហភាពកើនជិតដល់ 40°C

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្ដីពីស្ថាន ភាពធាតុអាកាសចាប់ពីថ្ងៃទី12ដល់ថ្ងៃទី 18 ខែមេសាឆ្នាំ 2023។ ក្រសួងធនធានទឹកបញ្ជាក់ថាក្នុងរយៈពេលមួយសប្តាហ៍ខាងមុខកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យមគួបផ្សំនឹងខ្យល់ប្រែប្រួល។ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ ១÷តំបន់ទំនាបកណ្ដាល *សីតុណ្ហភាពអប្បបរមាមានពី 25 -27°C *សីតុណ្ហភាពអតិបរមាមានពី35 -39°C *ពីថ្ងៃទី 12 -14 ខែមេសាអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច។បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ២÷តំបន់ខ្ពង់រាប *សីតុណ្ហភាពអប្បបរមាមានពី 25 -27°C *សីតុណ្ហភាពអតិបរមាមានពី36 -38°C *ពីថ្ងៃទី 12 -14 ខែមេសាអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច។បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើតឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ៣÷តំបន់មាត់សមុទ្រ *សីតុណ្ហភាពអប្បបរមាមានពី 24- 26°C *សីតុណ្ហភាពអតិបរមាមានពី34 -36°C *អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ