• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៨ ព្រឹក

លោកឃួងស្រេងជំរុញឲ្យមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌពាក់ព័ន្ធធ្វើការស្តារប្រឡាយជើងឯកឲ្យបានលឿននិងធំទូលាយដើម្បីរំដោះទឹកចេញពីរាជធានីនៅពេលរដូវវស្សាចូលមកដល់

ភ្នំពេញ÷លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ត្រីនិងមន្ទីរពាក់ព័ន្ធធ្វើការស្ដារប្រឡាយជើងឯកឲ្យបានលឿននិងឲ្យបានធំទូលាយដើម្បីនាំទឹកចេញពីរាជធានីបានលឿននៅពេលរដូវវស្សាមកដល់។ ការជំរុញបែបនេះរបស់លោកឃួងស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី 11 ខែមេសាឆ្នាំ20 23 នេះខណៈដែលលោកដឹកនាំអាជ្ញាធរនិងមន្ទីរនាញចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯកដើម្បីឲ្យក្រុមការងារធ្វើការកាយភក់និងពង្រីកតួប្រឡាយឲ្យបានធំទូលាយដើម្បីទឹកហូរបានលឿន។ លោកឃួងស្រេងបានមានប្រសាសន៍លើក ឡើងថា÷

ការងារដែលត្រូវអនុវត្តន៍ពាក់ព័ន្ធនឹងការស្តារប្រឡាយនេះយើងមានពេល 4 ខែពិសេសនៅរដូវប្រាំងនេះ។រដូវប្រាំងយើងងាយស្រួលក្នុងការស្តារក៏ដូចជាពង្រីកតួប្រ ឡាយឲ្យបានធំធ្វើយ៉ាងណាពេលរដូវវស្សាមកដល់គឺយើងអាចរុញទឹកចេញពីរាជធានីភ្នំពេញបានលឿនកាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា÷

ប្រឡាយជើងឯកនេះមានតួនាទីសំខាន់ណាស់នៅក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញដោយហូរចាក់មកស្ថានីយ៍បឹងត្របែកដែលមានប្រវែងប្រមាណ12គី ឡូម៉ែត្រចាប់ពីស្ថានីយ៍បឹងត្របែកឆ្លងកាត់ខណ្ឌមានជ័យ,ខណ្ឌដង្កោបន្តរហូតដល់ភូមិស្ទឹងជ្រៅនៅក្នុងសង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្តាល។ លោកសាំពិសិដ្ឋបានបន្តថាតាមការណែនាំរបស់លោកឃួងស្រេងគឺតម្រូវឲ្យក្រុមការងារធ្វើការស្តារនិងកាយប្រឡាយនេះឲ្យបានទំហំទទឹងចាប់ពី 20 ម៉ែត្រទៅ 60 ម៉ែត្រទៅតាមស្ថានភាពជាក់ស្ដែង។ក្រុមការងារត្រូវបន្តអនុវត្តន៍ជាប្រចាំនិងឲ្យរួចរាល់នៅមុនរដូវវស្សាមកដល់មានន័យថាពេលរដូវវស្សាមកដល់ប្រឡាយនេះត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីរាជ ធានីភ្នំពេញបានល្អ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ