• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥៨ ព្រឹក

ចាប់ពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២តទៅអគ្គនាយកដ្ឋានពន្ធដារធ្វើការចុះអង្កេតសហគ្រាស នៅរាជធានីភ្នំពេញ

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារមានកិក្តិយសសូមជម្រាបជូនលោក_លោកស្រីប្រធានក្រុមប្រឹក្សាភិបាលអភិបាលម្ចាស់សហគ្រាសនិងតំណាងទាំងអស់ដែលកំពុងធ្វើសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញមេត្តាជ្រាបថាក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធដារនឹងចុះអង្កេតដល់ទីតាំងសហគ្រាសរបស់លោក_លោកស្រីចាប់ពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២តទៅ។

គោលបំណងនៃការចុះអង្កេតសហគ្រាសនេះគឺដើម្បីផ្តល់សេវាចុះបញ្ជីពន្ធដារឲ្យកាន់តែងាយស្រួលជូនអ្នកជាប់ពន្ធដល់ទីតាំងសហគ្រាសជាក់ស្តែងនិងប្រមូលនូវព័ត៌មានអំពីសហគ្រាសរួមមានអត្តសញ្ញាណម្ចាស់សហគ្រាសសកម្មភាពអាជីវកម្មនិងព័ត៌មានផ្សេងៗសម្រាប់គាំទ្រដល់ការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជាពង្រឹងការប្រកួតប្រជែងដោយស្មើភាពនិងពង្រឹងអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត។ដូចនេះដើម្បីសម្រួលដល់ការចុះអង្កេតសហគ្រាសឲ្យប្រព្រឹត្ត
ទៅដោយរលូនសូមលោក_លោកស្រីមេត្តាត្រៀមឯកសារច្បាប់ចម្លងពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖ករណីសហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចរាល់ប័ណ្ណពន្ធប៉ាតង់(ឆ្នាំចុងក្រោយ)ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារឬប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធឬលិខិតបញ្ជាក់សាខាសហគ្រាស(ករណីសាខា)។


ករណីសហគ្រាសដែលមិនទាន់ចុះបញ្ជីពន្ធដារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនរបស់សហគ្រាសឬអ្នកតំណាងលិខិតបញ្ជាក់ការចុះបញ្ជីឬលិខិតអនុញ្ញាត្តបើកអាជីវកម្មពីមន្ទីរឬក្រសួងស្ថាប័នពាក់ព័ន្ធ(ប្រសិនបើមាន)។


អគ្គនាយកដ្ឋានពន្ធដារជឿជាក់និងសង្ឃឹមយ៉ាងមុតមាំថាលោក_លោកស្រីប្រធានក្រុមប្រឹក្សាភិបាលអភិបាលម្ចាស់សហគ្រាសនិងអ្នកតំណាងទាំងអស់នឹងចូលរួមសហការផ្តល់ព័ត៌មានឯកសារនឹងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តការងារនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមច្បាប់បទបញ្ញត្តិស្តីពីពន្ធដារជាធរមាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ