• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៨ ព្រឹក

សុំលុយម្ដាយទិញម៉ូតូមិនបានយកភ្លើងដុតផ្ទះឆេះអស់

កំពង់ស្ពឺ÷បុរសចិត្តខ្លាំងម្នាក់ខឹងសុំលុយម្ដាយទិញម៉ូតូមិនបានយកភ្លើងដុតផ្ទះមួយខ្នងឆេះអស់ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ ហេតុការណ៍មិនគួរឲ្យកើតមាននេះស្ថិតនៅត្រង់ចំណុចភូមិចាស់ឃុំពេជមុន្នីស្រុកគង ពិសីខេត្តកំពង់ស្ពឺកាលពីថ្ងៃទី 9 ខែមេសាឆ្នាំ 2023។ នគរបាលមូលដ្ឋានបានឲ្យដឹងថាជនស ង្ស័យដែលយកភ្លើងដុតផ្ទះខ្លួនឯងនោះមានឈ្មោះខឿនសុភីនភេទប្រុសអាយុ 21 ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ។មូលហេតុនាំឲ្យរូបគេដុតផ្ទះខ្លួនឯងព្រោះតែខឹងរឿងសុំលុយម្ដាយយកទៅទិញម៉ូតូមិនបាន។

សមត្ថកិច្ចបានឲ្យដឹងថាម្តាយជាម្ចាស់ផ្ទះមានឈ្មោះឆឹងលីមភេទស្រីអាយុ43ឆ្នាំស្នាក់នៅផ្ទះកើតហេតុខាងលើ។ ប្រភពពីសមត្ថកិច្ចបានបន្តទៀតថាផ្ទះដែលឆេះនេះមានទំហំទទឹង 8 ម៉ែត្របណ្ដោយ 9 ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារខាង ក្រោមថ្ម។ បណ្តាលឲ្យខូចខាតសម្ភារៈទូសម្លៀកបំ ពាក់1,ស្រូវចំនួន 8 បាវនិងសម្ភារៈមួយ ចំនួនទៀតហើយជនសង្ស័យក៏ត្រូវឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ។ សមត្ថកិច្ចប្រើប្រាស់កម្លាំងចំនួន 16 នាក់រថយន្តពន្លត់អគ្គិភ័យចំនួន 1គ្រឿងប្រើ ប្រាស់ទឹកអស់ចំនួន2រថយន្ត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ