• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៩ ព្រឹក

លួចលុយជីតាបានជាង 1 ម៉ឺនដុល្លារនិងខ្សែក2ខ្សែយកទៅទិញម៉ូតូនិងទូរសព្ទដៃឲ្យបក្ខពួកម្នាក់1គ្រឿង

តាកែវ÷លោកឌុកធីយ៉ាអធិការនគរបាលស្រុកត្រាំកក់បានប្រាប់ឲ្យដឹងនៅថ្ងៃទី 9 ខែមេសាឆ្នាំ 2023 នេះថាកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ខេត្តតាកែវបានធ្វើការស្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន 4 នាក់(ក្នុងនោះមានម្នាក់ជាចៅបង្កើតរបស់ជនរងគ្រោះ)ក្រោយ ពីបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនដែលបានលួចគាស់ទូយកលុយអស់ជាង1ម៉ឺនដុល្លាររួមទាំងខ្សែក 2ខ្សែកាលពីវេលាឃុំតាភេមស្រុកត្រាំកក់។ ជនសង្ស័យទាំង4នាក់រួមមាន÷

1 -ឈ្មោះមូលពិសិដ្ឋហៅពេជ្រភេទប្រុសអាយុ 16 ឆ្នាំនៅភូមិដំណាក់កន្ទួតឃុំដំណាក់កន្ទួតខាង ត្បូងស្រុកកំពង់ត្រាចខេត្តកំពតត្រូវជាចៅ បង្កើតជនរងគ្រោះជាអ្នកធ្វើសកម្មភាពលួចត្រូវបានកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងមានម៉ូតូម៉ាកនិចផលិតឆ្នាំ2023គ្មានស្លាកលេខ1គ្រឿង,ទូរស័ព្ទដៃអាយហ្វូន13ប្រូ1 គ្រឿង,ខ្សែក2ខ្សែនិងប្រាក់ដុល្លារចំនួន1ម៉ឺនដុល្លារ។

ទី2-ឈ្មោះអ៉ឹងសុភានុតភេទប្រុសអាយុ17ឆ្នាំនៅភូមិអូរឈើនាងខាងលិចឃុំអូរឈើនាងស្រុកកំពង់ត្រាចដកហូតវត្ថុតាងម៉ូតូនិចផលិតឆ្នាំ2023គ្មានស្លាកលេខ1 គ្រឿង,ទូរស័ព្ទដៃអាយហ្វូន13ប្រូ1គ្រឿង (ទទួលផលពីចោរកម្មឈ្មោះមូលពិសិដ្ឋទិញឲ្យ)។

ទី3-ឈ្មោះរ៉េនចាន់យូភេទប្រុសអាយុ17ឆ្នាំនៅភូមិកំពង់ត្រាចទី2ឃុំកំពង់ ត្រាចស្រុកកំពង់ត្រាចដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ2023គ្មានស្លាកលេខ1 គ្រឿង,ទូរស័ព្ទអាយហ្វូន13ប្រូ1គ្រឿង (ទទួលផលចោរកម្មឈ្មោះមូលពិពិសិដ្ឋជាអ្នកទិញឲ្យ)និងទី4-ឈ្មោះហេងមករាភេទប្រុសអាយុ17ឆ្នាំនៅភូមិរបងក្រាស់ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាចដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតនៅឆ្នាំ2023គ្មានស្លាកលេខ1គ្រឿង,ទូរស័ព្ទអាយហ្វូន12ប្រូ1គ្រឿង(ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឲ្យ)។

លោកឌុកធីយ៉ាអធិការនគរបាលស្រុកត្រាំកក់បានបញ្ជាក់ថាក្រោយកើតហេតុនិងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះមានករណីជនសង្ស័យប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពគាស់ផ្ទះនិងគាស់ថតតុរបស់ឈ្មោះអ៊ុយម៉ៅភេទប្រុសអាយុ 69ឆ្នាំត្រូវជាជីតានៅភូមិមហាសេនាឃុំតាភេមយកបានសម្ភារ:រួមមាន÷ខ្សែកមាសចំនួន2ខ្សែនិងប្រាក់ដុល្លារចំនួន14,500ដុល្លា រួចគេចខ្លួនបាត់នៅពេលជីដូនជីតានិងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។ភ្លាមៗនោះសមត្ថ កិច្ចរបស់លោកបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវនៅថ្ងៃទី8ខែមេសាឆ្នាំ2023វេលាម៉ោង6និង00នាទីកម្លាំងជំនាះនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំដោយលោកឌុកធីយ៉ាសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពតរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះតែម្តង។ បច្ចុប្បន្ននេះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក ត្រាំកក់កំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការចាត់ការតាមច្បាប់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ