• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០៣ ព្រឹក

កម្ពុជា-ជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យេនដែលមានទឹកប្រាក់ចំនួន 2,482 លានយ៉េន[ប្រមាណ18,24លានដុល្លារអាមេរិក]

ភ្នំពេញ÷នៅព្រឹកថ្ងៃទី 10 ខែមេសាឆ្នាំ 2023 នៅទីស្ដីការក្រសួងលោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជានិងលោកUENO Atsushiឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន 2,4 82លាននយ៉េន(ប្រមាណ18,24 លានដុល្លារអាមេរិក)សម្រាប់អនុវត្តន៍"គម្រោងកែលម្អនិងស្ដារប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកភាគនីរតីនៃរាជធានីភ្នំពេញដំណាក់កាលទី 2"។

សូមបញ្ជាក់ថាកន្លងទៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តូប្រកាសព័ត៌មានដោយបញ្ជាក់ថាលោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងលោកUENO Atsushiឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានឹងចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន2,482លានយ៉េន(ប្រមាណ 18,24 លានដុល្លារអាមេរិក)សម្រាប់អនុ "វត្តន៍"គម្រោងកែលម្អនិងស្ដារប្រព័ន្ធស្រោច ស្រពនិងប្រព័ន្ធរំដោះទឹកភាគនីរតីនៃរាជ ធានីភ្នំពេញដំណាក់កាលទី 2"នៅថ្ងៃទី10 ខែមេសាឆ្នាំ2023នៅទីស្តីការក្រសួង។ ការផ្ដល់ឥណទានខាងលើនឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋា ភិបាលកម្ពុជាព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃរ៍និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ