• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥២ ព្រឹក

សម្ដេចតេជោហ៊ុនសែនជំរុញឲ្យមានការគិតគូរលើការផលិតផលិតផលក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជានិងមួយផ្នែកទៀតចែកចាយតាមទីតាំងទេសចរណ៍

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឲ្យមានការគិតគូរលើការផលិតផលិតផលក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជានិងមួយផ្នែកទៀតចែកចាយតាមទីតាំងទេសចរណ៍។ សម្ដេចតេជោហ៊ុនសែនបានថ្លែងក្នុងពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្មកម្ពុជានារសៀលថ្ងៃទី10ខែមេសាឆ្នាំ 2023 នេះដោយជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាទទួលបានផលិតផលក្នុងស្រុកដែលកែច្នៃដោយសហគ្រាសក្នុងស្រុកនិងមួយផ្នែកទៀតត្រូវនាំចេញផលិតផលទាំងនោះទៅតាមទីតាំងទេសចរណ៍។ សម្ដេចតេជោហ៊ុនសែនបានលើកឡើងបែបនេះដោយពិនិត្យឃើញការរីកលូត លាស់នៃវិស័យទេសចរណ៍កម្ពុជាដែលជាឱកាសនៃការនាំផលិតផលកម្ពុជាឲ្យបរ៊ទេសបានស្គាល់។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានថ្លែងជំរុញការស្វែងរកទីផ្សារនិងរក្សាទីផ្សារកម្ពុជា។ឮដើម្បីកសិករនិងការរីកចម្រើនរបស់ប្រទេស។ សម្ដេចថ្លែងថាបើទោះបីកម្ពុជាបច្ចុប្បន្នមានទីផ្សារRCEPទីផ្សារពាណិជ្ជកម្មសេរីជាមួយចិននិងទីផ្សារពាណិជ្ជកម្មសេរីជាមួយកូរ៉េក្តីក៏កុំភ្លេចទីផ្សារប្រទេសជិតខាងដែលរួមមានថៃ,ឡាវ,វៀតណាមដើម្បីរក្សាលំនឹងសេដ្ឋ កិច្ចទីផ្សារសម្រាប់ប្រជាកសិករកម្ពុជា។ សម្ដេចតេជោបញ្ជាក់ថាបើគ្មានទីផ្សារទេកម្ពុជាមិនអាចជំរុញកសិកម្មនិងការកែច្នៃបានទេ។ សម្ដេចតេជោហ៊ុនសែនបានជំរុញដល់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកទេសនិងនវានុវត្តន៍សហការជាមួយក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសមា គមសហគ្រាសធុនតូចនិងមធ្យមនិងមូល និធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជានិងដើម្បីវាយ តម្លៃសេចក្តីត្រូវការអភិវឌ្ឍសមត្ថភាពជំនាញសហគ្រាសធុនតូចនិងមធ្យមសម្របតាមតម្រូវការជាក់ស្ដែងដែលសហគ្រាសបាននិងកំពុងជួបប្រទះ។ សម្ដេចតេជោហ៊ុនសែនបញ្ជាក់ថាក្របខណ្ឌជំនួបជាមួយសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្មកម្ពុជា។ឮនាថ្ងៃនេះគឺជាជំនួបរវាងរដ្ឋាភិបាលនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះបើនិយាយឲ្យធំទូលំទូលាយ។ដូច្នេះសម្ដេចតេជោបានជំរុញឲ្យសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្មកម្ពុជាយកចិត្តទុកណាស់ជំរុញការកែច្នៃផលិតផលដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាជាពិសេសសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្មកម្ពុជាដែលពាក់ព័ន្ធនឹងការកែច្នៃចំណី អាហាររបស់កម្ពុជាតែម្តង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ