• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣២ ព្រឹក

បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 15 ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 41 នាក់

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នង ការនគរបាលជាតិនៅថ្ងៃអាទិត្យទី9ខែមេសាឆ្នាំ 2023នេះថា÷ជនសង្ស័យចំនួន41នាក់ (ស្រី1នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន15ករណីទូទាំងប្រទេសនៅថ្ងៃទី9 មេសានេះ។ ក្នុងចំណោមជនសង្ស័យចំនួន41នាក់រួមមាន÷ជួញដូរ11ករណីឃាត់20នាក់ (ស្រី0នាក់),ដឹកជញ្ជូនរក្សាទុក1ករណីឃាត់1នាក់(ស្រី0នាក់)និងប្រើប្រាស់3 ករណីឃាត់20នាក់(ស្រី0នាក់)។ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន÷

មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង25,26ក្រាមនិង4កញ្ចប់តូច។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន

8អង្គភាពបានចូលរួមបង្ក្រាបកម្លាំងនគរ បាលជាតិ6អង្គភាពនិងកម្លាំងកងរាជអា វុធហត្ថ2អង្គភាពមានដូចខាងក្រោម÷

១/កំពង់ចាម÷ជួញដូរ1ករណីឃាត់2នាក់ប្រើប្រាស់1ករណីឃាត់3នាក់។ ២/រាជធានីភ្នំពេញ÷ជួញដូរ1ករណីឃាត់1 នាក់រក្សាទុក1ករណីឃាត់1នាក់ចាប់យក Ice1,62ក្រាម។ ៣/ពោធិ៍សាត់÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce10,82ក្រាម។

៤/សៀមរាប÷ឃាត់8នាក់ប្រើប្រាស់1ករណីឃាត់ 16នាក់ស្រី1នាក់ចាប់យកIce6,04 ក្រាម។ ៥/ស្ទឹងត្រែង÷ប្រើប្រាស់1ករណីឃាត់1 នាក់។

៦/ប៉ៃលិន÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce4កញ្ចប់តូច។ ដោយឡែកកងរាជអាវុធហត្ថ÷2អង្គភាព

1/កំពង់ចាម÷ជួញដូរ2ករណីឃាត់5នាក់ចាប់យកIce0,92 ក្រាម។ ២/តាកែវ÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce5,87ក្រាម៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ