• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២២ ព្រឹក

បំបែកកំណត់ត្រា"បេះដូងធំជាងគេនៅលើពិភពលោក"

សៀមរាប÷គំនិតនៃការច្នៃប្រឌិតរបស់យុវជនកម្ពុជាកើតឡើងដោយការរួបរួមសាមគ្គី,ស្រឡាញ់ជាតិ,ស្រឡាញ់វប្បធម៌ដើម្បីមុខមាត់ប្រទេសជាតិទាំងមូល។ សូមបញ្ជាក់ថាកាន់តែកៀកថ្ងៃត្រៀមខ្លួនបំបែកកំណត់ត្រា"បេះដូងធំជាងគេនៅលើពិភពលោក"ពេលនេះក្រុមការងារBeyond The gamesកំពុងដុតដៃដុតជើងរៀបចំផ្គុំបេះដូងដែលបត់ដោយដៃប្រជាជនខ្មែររាប់លាននាក់ទូទាំងប្រទេសធ្វើយ៉ាងណាឲ្យរួចរាល់មុនអ្នកជំនាញការរបស់Guinness Word Record មកវាយតម្លៃនារសៀលថ្ងៃទី 11 ខែមេសាខាងមុខនេះ។

ព្រឹកមិញ!កម្មវិធីរត់ប្រណាំងនៃកម្មវិធីមុនព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចាប់ផ្ដើមហើយ! កម្មវិធីមុនព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះត្រូវបានរៀបចំដើម្បីផ្ដល់ភាពសប្បាយរីករាយបន្ថែមដល់បងប្អូនឆ្ពោះទៅកាន់ការមកដល់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាពិសេសអ្នកខេត្តសៀមរាបយើងផ្ទាល់ដែលនឹងអាចមានការមមាញឹកច្រើនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ម្យ៉ាងវិញទៀតការរៀបចំសកម្មភាពកីឡាដែលមានការជិះកង់និងរត់នេះដែរក៏ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងនិងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមដែលព្រះរាជា ណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ជាមួយគ្នានេះនោះដែរបងប្អូនដែលបានទិញសំបុត្រនិងអាវយឺតកម្មវិធីគឺស្នើនិងបានចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរខេត្ត សៀមរាបផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ