• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៦ ល្ងាច

ស្លាប់3នាក់របួស9នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី 9 មេសានេះ

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ឡើងគោកទាំងប្រទេសនៅថ្ងៃទី9ខែមេសាឆ្នាំ 2023 បានបណ្ដាលឱ្យមនុស្សស្លាប3នាក់របួសធ្ងន់7នាក់និងស្រាល2នាក់។នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបានបញ្ជាក់ថាក្នុង ករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 12 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន7លើកមានកត្តាល្បឿន3លើកបត់គ្រោះថ្នាក់3លើកនិងកត្តាយាន1លើក។ គួរជម្រាបផងដែរថាកាលពីថ្ងៃទី 8 ខែមេសានេះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូ ទាំងប្រទេសបណ្ដាលឲ្យមនុស្សស្លាប់3នាក់របួសធ្ងន់ 9 នាក់និងស្រាល2។

ក្នុងករណីគ្រោះថ្នាក់នេះបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន14នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 7 លើកមានមិនគោរពសិទ្ធិ3លើកមិនប្រកាន់ស្តាំ1លើកនិងប្រជែងគ្រោះថ្នាក់3លើកផងដែរ។ ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរា ចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិសូមអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុនិងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ