• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៤ ព្រឹក

សម្ដេចតេជោហ៊ុនសែនបញ្ជាក់ថាសម្ដេចបានរៀនពីមនុស្សគ្រប់រូបដោយថានរណាម្នាក់ក៏អាចជាគ្រូ.សម្តេចមិនទាន់ប្រកាសថា"ខ្លួនជាគ្រូជោគជ័យទេ"

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាអ្នកណាម្នាក់ក៏អាចរៀនបទពិសោធន៍ពីមនុស្សម្នាក់ទៀតបានដែរខណ:ភាពជោគជ័យរបស់ស ម្ដេចគឺដោយសារសិក្សាពីមនុស្សគ្រប់រូបនៅកម្ពុជា។ សម្តេចតេជោហ៊ុនសែនបានលើកឡើងថាមិនថាឡើយអ្នកទាំងនោះជាអាចារ្យ,គ្រូបង្រៀន,ព្រះសង្ឃ,ស្ត្រី,នគរបាលឬជនមានពិការភាពនោះទេគឺយើងអាចសិ ក្សាអ្នកទាំងនោះទាំងអស់ដោយថា"នរណាម្នាក់ក៏ជាគ្រូយើងដែរ"។ សម្ដេចតេជោថ្លែងនៅក្នុងពិធីសំណេះសំ ណាលជាមួយអាចារ្យអា,ចារិនីលើកទី 8 ព្រឹកថ្ងៃទី 8 ខែមេសាឆ្នាំ 2023 នេះ។ សម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថា÷ក្នុងជីវិតជីវិតនយោបាយទូទៅរបស់ខ្ញុំតែងតែជោគជ័យជារៀងរហូតមកពិសេសគឺធានាការពារសុខសន្តិភាពជូនប្រជាពល រដ្ឋ។

សម្ដេចតេជោហ៊ុនសែនបានថ្លែងថាក្នុងជីវិតនយោបាយរបស់សម្ដេចតែងតែជោគជ័យជារៀងរហូតតែសម្តេចមិនទាន់ប្រកាសថា" ខ្លួនជាគ្រូជោគជ័យទេ"ហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។ សម្ដេចតេជោហ៊ុនសែនបានគូសបញ្ជាក់ថាចាប់តាំងពីថ្ងៃទី 20 ខែមិថុនាឆ្នាំ 1977 រហូតមកដល់ពេលនេះសម្ដេចបានក្លាយជាមេដឹកនាំជោគជ័យម្នាក់ក្នុងចំណោមមេដឹក នាំពិភពលោក។ សម្ដេចតេជោហ៊ុនសែនក៏បានគូសបញ្ជាក់ថាកម្ពុជាបានប្រែក្លាយពីប្រទេសមួយដែលបែកបាក់ដោយសារសង្គ្រាមក្លាយជាប្រទេសដែលមានការឯកភាពជាតិ,ឯកភាពទឹកដីហើយសម្តេចបានយកជីវិតធ្វើជាដើមទុនទៅប្តូរយកសន្តិភាពនិងយកជីវិតដើម្បីធ្វើកំណែទម្រង់រហូតប្រទេសជាតិយើងមានការរីកចម្រើនដូចសព្វថ្ងៃនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ