• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៩ ព្រឹក

សាសនាគឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងសង្គម

ភ្នំពេញ÷នាព្រឹកថ្ងៃទី 8 ខែមេសាឆ្នាំ 2023នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ,អាចារិនីទូទាំងប្រទេសលើកទី 8នៅ មជ្ឈមណ្ឌលកោះពេជ្រសម្ដេចតេជោហ៊ុនសែនបានថ្លែងថាសាសនាទាំងអស់រួមទាំងព្រះពុទ្ធសាសនាផងដែរត្រូវបានលុបបំបាត់ចោលនៅក្នុងសម័យប្រល័យពូជសាសន៍ប៉ុលពត 3 ឆ្នាំ 8 ខែ 20 ថ្ងៃ។ សម្ដេចតេជោហ៊ុនសែនបានគូសបញ្ជាក់ថាបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានរំដោះ ប្រទេសជាតិពីរបបកាចសាហាវយង់ឃ្នងមកវិញវត្តអារាមក៏បានកើនឡើងបន្តិចម្តងៗនិងចំនួនព្រះសង្ឃក៏កើនឡើងជាលំដាប់ផងដែរដែលរហូតមកដល់ពេលនេះកម្ពុជាយើងមានព្រះសង្ឃចំនួនប្រមាណជាង 5 ម៉ឺនអង្គ។ សម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថា÷សាសនាគឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងសង្គម។ សម្ដេចហ៊ុនសែនបានថ្លែងថាសាសនាគឺជាផ្នែកមួយដ៏សំខាន់មិនមិនអាចខ្វះបាននៅក្នុងសង្គមហើយគ្រប់សាសនាទាំងអស់សុទ្ធតែបង្រៀនឲ្យប្រជាពលរដ្ឋប្រព្រឹត្តអំពើ ល្អ។ សម្ដេចតេជោហ៊ុនសែនបានគួសបញ្ជាក់ថានៅពេលដែលសង្គមជាតិរីកចម្រើនសាស នាក៏បានរីកចម្រើនហើយសាសនាក៏បានងាកមកជួយទៅដល់សង្គមជាតិវិញតាម រយៈការអប់រំទូន្មានប្រជាជនឲ្យប្រព្រឹត្តនូវអំពើល្អជាកុសលដែលបានផ្ដល់ផ្លែផ្កាជាវិជ្ជមានដល់សង្គមជាតិវិញផងដែរ។ សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍យ៉ាងដូច្នេះថា"យើងត្រូវគួបផ្សំគ្នារវាងពុទ្ធចក្រនិងអាណាចក្រនៅទីនេះដើម្បីជួយដល់សង្គមរបស់យើងហើយធនធានមនុស្សដែលមានការចេះដឹងនៅក្នុងព្រះពុទ្ធសាស នានិងសាសនាដទៃទៀតសុទ្ធតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសង្គម។ចំណុចនេះដែលគេមិនត្រូវមើលស្រាលក្នុងការដឹក នាំប្រទេសជាតិមួយហើយមើលស្រាលជា មួយតួនាទីសាសនានោះទេ"។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសប ញ្ជាក់ថារដ្ឋក៏ទទួលបានផលប្រយោជន៍ពីព្រះពុទ្ធសាសនាឬសាសនាដទៃទៀតត្រឡប់មកវិញផងដែរពោលមានន័យថាគ្រប់សាសនាទាំងអស់តែងតែអប់រំទូន្មានឲ្យមនុស្សធ្វើអំពើល្អនេះហើយបានជួយដល់រដ្ឋក្នុងការគ្រប់គ្រងសង្គម។ចំណុចនេះស ម្តេចអះអាងថាចំណងទាក់ទងគ្នារវាងអា ណាចក្រនិងពុទ្ធចក្រនេះត្រូវបានសម្ដេចសរសេរ​ក្នុងនិក្ខាបបទបណ្ឌិតវិទ្យាសាស្ត្រនយោបាយតាំងពី30 ឆ្នាំមុនមកម៉្លេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ