• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៣ ព្រឹក

នគរបាលស្រុករតនមណ្ឌលបង្រ្កាបករណីដាំដុះដោយខុសច្បាប់ដេីមកញ្ឆាស្រស់ចំនួន១.២០០ដេីមនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

វខេត្តបាត់ដំបង៖ កាលពីថ្ងៃ​ ទី៥ខែមេសា ឆ្នាំ២០២​៣​វេលាម៉ោង១៣និង០០នាទី នៅចំណុចភូមិ បួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អនុត្តតាម​យោបល់​ដឹ​ក​នាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងយោបល់លោកវរសេនីយ៍ឯក​ សុខ​ និមល​ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ឯក​ សន​ និល​ អធិការនគរ​បាលស្រុកតនមណ្ឌល​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយ កម្លាំងផ្នែកព្រហ្មទណ្ឌ និង កម្លាំងនគរ​បាលប៉ុស្តិ៍ រដ្ឋបាលត្រែង បានចុះប្រតិបត្តិការបង្ក្រាបករណីដាំដុះដោយខុសច្បាប់នូវបរុក្ខជាតិញៀន​ដេីម(កញ្ឆា)ស្រស់ចំនួន០១ករណីក្នុងបទ​ល្មើសជាក់ស្ដែង។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឯម សីហា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(ជាអ្នកយាមចម្ការ)។ -*វត្ថុតាងចាប់យកបានរួមមាន៖ -ដើមកញ្ឆាស្រស់ ចំនួន ១.២០០ដើម(មួយពាន់ពីររយដេីម)។

នៅពេលដែលធ្វេីការបង្រ្កាបនិងកាប់បំផ្លាញរួចសម​ត្ថកិច្ចនគរបាលស្រុកបានបញ្ជូនករណីនេះមកផែនជំ​នាញ​ដែលមានលោករសេនីយ៍ឯក​សុខ​ និ មល​ ជាស្នងការរងទទួលផែនធ្វេីការ ស្រាវជ្រាវបន្តចំពោះការដាំដេីមកញ្ឆាដ៏ច្រេីនសន្ធឹកបែបនេះ៕ រូបភាព៖នគរបាលស្រុករតនមណ្ឌល

អត្ថបទពេញនិយម

ពត៍មានថ្មីៗ