• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៣ ព្រឹក

ជប៉ុននឹងផ្ដល់ឥណទានសម្បទានសម្រាប់គម្រោងប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកក្នុងតំបន់ភាគនិរតីនៃរាជធានីភ្នំពេញប្រមាណ18,24លានដុល្លារអាមេរិក

ភ្នំពេញ÷ជប៉ុននឹងផ្ដល់ឥណទានសម្បទានសម្រាប់គម្រោងប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកក្នុងតំបន់ភាគនីរតីនៃរាជធានីភ្នំពេញ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នៅយប់ថ្ងៃទី 7 ខែមេសាឆ្នាំ 2023 ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថាថ្ងៃទី 7 ខែមេសាឆ្នាំ 2023លោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងលោកUENO Atsushiឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានឹងចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន2,482លានយ៉េន(ប្រមាណ 18,24លានដុល្លារអាមេរិក)សម្រាប់អនុវត្តន៍"គម្រោងកែលម្អនិងស្តារប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកភាគនីរតីនៃរាជធានីភ្នំពេញដំណាក់កាលទី2"នៅថ្ងៃទី10ខែមេសាឆ្នាំ2023នៅទីស្តីការក្រសួង។ ការផ្ដល់ឥណទានខាងលើនឹងចូលរួមចំ ណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជ រដ្ឋាភិបាលកម្ពុជាព្រមទាំងពង្រឹងបន្ថែមនូវទំនាក់ទំនងល្អប្រពៃរ៍និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រទេសទាំង2៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ