• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣១ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 24 ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 50 នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន 50 នាក់ (ស្រី3នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន24ករណីទូទាំងប្រទេសនៅថ្ងៃទី16 ខែមេសាឆ្នាំ2023នេះ។ ក្នុងចំណោមចំនួន 50 នាក់រួមមាន÷ ជួញដូរ 9 ករណីឃាត់ 30 នាក់(ស្រី 3 នាក់),ដឹកជញ្ជូនរក្សាទុក5ករណីឃាត់ 5នាក់(ស្រី 0នាក់),ដាំដុះ1ករណីឃាត់ 1នាក់(ស្រី0នាក់)និងប្រើប្រាស់9ករណីឃាត់14នាក់(ស្រី0នាក់)។ វត្ថុតាងដែលចាប់យកបានរួមមាន÷

មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មើនឹង47,99ក្រាមនិង2កញ្ចប់តូច,មេតំហ្វេតាមីន(Wy)ស្មើនឹង2,51,កេតាមីន(Ke)ស្មើនឹង192,05ក្រាម,អ៉ិចស្តាស៊ី(mdma)ស្មើនឹង2294,13ក្រាមនិងកញ្ឆាស្មើនឹង1200ដើម។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលមាន 11អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាលជាតិទាំង11អង្គភាពមានដូចខាងក្រោម÷ ១/មន្ទីរ÷ជួញដូរ3ករណីឃាត់4នាក់ប្រើប្រាស់4ករណីឃាត់ 7នាក់ចាប់យកIce11,98ក្រាម។ ២/បាត់ដំបង÷រក្សាទុក1ករណីឃាត់នាក់ដាំដុះ1ករណីឃាត់1នាក់ចាប់យកIce1,42ក្រាមនិងកញ្ឆា1200 ដើម។ ៣/កំពង់ចាម÷ជួញដូរ1ករណីឃាត់3នាក់ស្រី1នាក់ប្រើប្រាស់2ករណីឃាត់ 3 នាក់ចាប់យកIce5,53ក្រាម។ ៤/កោះកុង÷ជួញដូរ1ករណីឃាត់ 4 នាក់ចាប់យកIce 21,95 ក្រាម។ ៥/រាជធានីភ្នំពេញ÷ជួយដូរ2ករណីឃាត់6 នាក់ប្រើប្រាស់ 3 ករណីឃាត់ 4នាក់ចាប់យកIce3,85ក្រាម។ ៦/ព្រះសីហនុជួញដូរ1ករណីឃាត់ 12 នាក់ស្រី2នាក់រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce0,48 ក្រាម,Ke 192,5 ក្រាម,Wy2,51 និងMDMA2294,13 ក្រាម។ 7 /ព្រះវិហារ÷អនុវត្តន៍ដីកា1ករណីចាប់ 1នាក់។ ៨/ពោធិ៍សាត់÷រក្សាទុក2ករណីឃាត់2នាក់ចាប់យកIce0,30ក្រាម។ ៩/សៀមរាប÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce2,48 ក្រាម។ ១០/ព្រៃវែង÷អនុវត្តន៍ដីកា2ពីករណីចាប់ 2នាក់។ ១១/ត្បូងឃ្មុំ÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce2កញ្ចប់តូច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ