• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៥ ល្ងាច

ផលិតផលដូងខ្ទិះជាទំនិញយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានតាមដាននិងយកចិត្តទុកដាក់ខ្ពស់

ខេត្តបាត់ដំបង÷លោកអ៊ុកប្រជារដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្មបានថ្លែងថាផលិត ផលដូងខ្ទិះជាទំនិញយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានតាមដានខ្ពស់ដោយផលិតផលនេះមិនត្រឹមតែបម្រើនៅ ក្នុងវិស័យម្ហូបអាហារនោះទេប៉ុន្តែក៏ត្រូវបានយកទៅប្រើប្រាស់គាំទ្រដល់ផលិតកម្មក្នុងវិស័យឧស្សាហកម្មដ៏ទៃទៀតផងដែរ។ ការថ្លែងបែបនេះរបស់លោកអ៊ុកប្រជារដ្ឋលេ ខាធិការក្រសួងពាណិជ្ជកម្មនាឱកាសលោក តំណាងលោកបា៉នសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី 6 ខែមេសាឆ្នាំ 2023 បានអញ្ជើញចូលរួមជាតិបតីក្នុងមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិតនិងអាជីវករដូងខ្ទិះបាត់ដំបងដែលមានការចូលរួមពីលោកផេងសិទ្ធីអភិបាល រងខេត្តបាត់ដំបង,លោកស្រីសូរស្រីម៉ិចរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម,លោកសួនវិជ្ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្មប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់ គ្រងកម្មសិទ្ធិបញ្ញា,លោកប្រធានមន្ទីរពា ណិជ្ជកម្មខេត្តបាត់ដំបង,តំណាងអាជ្ញាធរមូលដ្ឋាន,មន្ទីរពាក់ព័ន្ធនិងគណៈកម្មការបណ្តោះអាសន្នក្នុងខេត្តបាត់ដំបងជាច្រើនរូប។ ក្នុងឱកាសនោះលោករដ្ឋលេខាធិការបានថ្លែងមតិស្វាគមន៍ក្នុងនាមលោករដ្ឋមន្ត្រីនិងបានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋម ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជ្រកក្រោមម្លប់សន្តិភាពជាង 20 ឆ្នាំក្នុងការផ្ដល់សុខដុម រមនាដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងបានស្ដារឡើងវិញនូវដីរាប់សិបហិកតាដែលធ្លាប់តែគ្របដណ្ដប់ដោយគ្រាប់មិនទាន់ផ្ទុះនិងកាកសំណល់សង្គ្រាមឲ្យទៅជាដីកសិកម្មសម្រាប់បងប្អូនប្រជាពល រដ្ឋអាស្រ័យផលដើម្បីជីវភាពរស់នៅនិងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ លោករដ្ឋលេខាធិការបន្តថាការកំណត់យកផលិតផលដូងខ្ទិះបាត់ដំបងជាម៉ាកសមូ ហភាពក្នុងប្រទេសកម្ពុជាគឺជាគំនិតផ្ដួចផ្ដើមរបស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងការទាញយកប្រយោជន៍ជាអតិបរមាពីផលសក្តានុពលផ្អែកតាមកត្តាភូមិសាស្ត្ររបស់ខេត្តនីមួយៗក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលក្នុងការពិពិធកម្មមុខទំនិញនិងពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជានិងតាមរយៈបទពិសោធន៍របស់លោកផ្ទាល់ការចុះបញ្ជីម៉ាកសមូហភាពពិតជាបានផ្ដល់នូវលទ្ធផលវិជ្ជមានជាច្រើនទាំងការលើក កម្ពស់ផ្នែកសេដ្ឋកិច្ចផ្សព្វផ្សាយវប្បធម៌ទាក់ ទាញទេសចរណ៍និងការអភិវឌ្ឍមូលដ្ឋានប៉ុន្តែចាំបាច់ត្រូវមានសមាគមដែលមានអភិបាលកិច្ចល្អធ្វើការតាមដានត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាពប្រកបដោយម៉ត់ចត់បំផុតដើម្បីធានាឲ្យការប្រើប្រាស់ម៉ាកសមូហភាពស្របតាមសៀវភៅបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាពបទបញ្ជាផ្ទៃក្នុងនិងស្មារតីរួមរបស់សមាគម។

លោករដ្ឋលេខាធិការបញ្ជាក់ឲ្យដឹងថាក្នុងមហាសន្និបាតនោះអង្គសន្និបាតបានបោះ ឆ្នោតជ្រើសរើសប្រធានអនុប្រធាននិងសមាជិកគណៈកម្មការប្រតិបត្តិហើយទទួលបាននូវលទ្ធផលដូចខាងក្រោម÷

១-លោកឡាខេមរាប្រធានសមាគម

២-លោកស្រីព្រឿងស៊ីណាអនុប្រធាន

៣-លោកស្រីលន់ចន្ថាអនុប្រធាន

៤-សមាជិក 3 រូប

៥-សវនកម្មផ្ទៃក្នុង2រូប

នៅកិច្ចបញ្ចប់លោករដ្ឋលេខាធិការបានផ្ដល់អនុសាសន៍ណែនាំដល់លោកប្រធានសមា គមអនុប្រធាននិងសមាជិកគណៈកម្មការប្រតិបត្តិនៃក្រុមអ្នកផលិតនិងអាជីវករដូងខ្ទិះបាត់ដំបងទាំងអស់ឲ្យបន្តខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អតាមតួនាទីនិងភារកិច្ចរបស់ខ្លួនដូចមានចែងក្នុងបទបញ្ជាផ្ទៃក្នុងសៀវភៅបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាពនិងចូលរួមអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាកសមូហភាព"ដូងខ្ទិះបាត់ដំបង"ឲ្យកាន់តែល្បីល្បាញបន្ថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ