• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៤ ព្រឹក

ក្រុមហ៊ុនចម្រាញ់រ៉ែមាសបាន6តោនក្នុងខេត្តមណ្ឌលគិរី

ភ្នំពេញ÷ថ្លែងក្នុងសន្តិសីទសារព័ត៌មានស្តីពី"ភាពជោគជ័យក្នុងរយ:ពេល5ឆ្នាំន្លងមក"របស់រដ្ឋបាលខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី 6ខែមេសាឆ្នាំ2023 លោកស៊នសារុនបានលើកឡើងថាបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន 14បានទទួលសិទ្ធិសិក្សានិងវិនិយោគលើរ៉ែស្មើនឹង18បណ្ណក្នុងនោះលក្ខណ:សិប្ប កម្មមានចំនួន11អាជ្ញាបណ្ណ។ បើតាមការបញ្ជាក់របស់លោកស៊នសារុនអភិបាលរងខេត្តមណ្ឌលគិរីគិតមកដល់ ពេលនេះក្រុមហ៊ុនរបស់អូស្ត្រាលីដែលបានទទួលសិទ្ធិរុករកនិងចម្រាញ់រ៉ែបានប្រមាណ 6តោនហើយនៅក្នុងខេត្តមណ្ឌលគិរី។

នៅក្នុងនោះលោកបានបញ្ជាក់ថាក្រុមហ៊ុនរ៉ឺនមីនើរ៉ល limited របស់អូស្ត្រាលីចម្រាញ់រ៉ែមាសបានប្រមាណ6តោនពោលគឺគិតតាំងពីចាប់ផ្តើមដំបូងរហូតមកដល់ពេលនេះ។បើតាមលោកអភិបាលរងខេត្តក្រុមហ៊ុននេះបានទទួលបានអាជ្ញាបណ្ណនិងធ្វើអាជីវកម្មចម្រាញ់មាសជាថ្លៃការនៅថ្ងៃទី 21មិថុនាឆ្នាំ2021ស្ថិតក្នុងតំបន់អូខ្វាវស្រុកកែវសីមា។

ជាមួយគ្នានេះក៏មានក្រុមហ៊ុនចិនកំពុងរុករករ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរីផងដែរ។ ទាក់ទិននឹងវិស័យនេះកម្ពុជារំពឹងថានឹងរកប្រាក់ចំណូលពីគម្រោងរុករករ៉ែមាសបានប៉ុន្មានជិត 200 លានដុល្លារអាមេរិកក្នុងមួយឆ្នាំលើលំហូរសាច់ប្រាក់ដែលមិនទាន់បង់ពន្ធជូនទៅរដ្ឋនិងប្រមាណ 40លាន ដុល្លារអាមេរិកពីសួយសារអាករនិងពន្ធសម្រាប់ជាថវិកាជាតិ។ សូមបញ្ជាក់ផងដែរថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាសម្បូរទៅដោយរ៉ែនិងធនធានធម្មជាតិយ៉ាងច្រើនហើយក៏ត្រូវការអ្នកវិនិយោគដើម្បីជាសេដ្ឋកិច្ចរបស់ជាតិ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ