• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០០ ព្រឹក

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសលំដាប់ពិភពលោកដែលផលិតគ្រាប់ស្វាយចន្ទីប៉ុន្តែគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជាមាន ត្រឹមតែ5%ប៉ុណ្ណោះដែលត្រូវបានកែច្នៃក្នុងស្រុក

ភ្នំពេញ÷នៅថ្ងៃទី 6 ខែមេសាឆ្នាំ 2023 ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើក ឡើងថាកម្ពុជាប្រទេសមួយក្នុងចំណោមប្រទេសលំដាប់ពិភពលោកដែលផលិតគ្រាប់ស្វាយចន្ទី។ប៉ុន្តែគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជាមានត្រឹមតែ5%ប៉ុណ្ណោះដែលត្រូវបានកែច្នៃក្នុងស្រុក។

ករណីនេះស្រដៀងគ្នាទៅនឹងដំណាំផ្សេងៗទៀតនៅកម្ពុជាមានដូចជាស្វាយ,ដំឡូងមី, ចេកស្រូវនិងបន្លែ។រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការកែច្នៃកសិផលជាអាទិភាពចម្បងក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចដោយកំណត់គោលដៅបង្កើនទិន្នផលទ្វេដងរហូត ដល់ 12% នៅត្រឹមឆ្នាំ 2025។

តើយើងអាចសម្រេចគោលដៅនេះបានដោយរបៀបណា?យើងអាចសម្រេចគោល ដៅបង្កើនទិន្នផលជាមួយនឹងសួនកសិ- ឧស្សាហកម្មកសិកម្មដំបូងរបស់គេរបស់កម្ពុជា(AIP)។ អូស្ត្រាលីកំពុងបន្តសហការជាមួយរាជរដ្ឋា ភិបាលកម្ពុជានិងវិស័យឯកជនដើម្បីជួយបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មនេះឡើងដែលសហគ្រាសកសិ-ចំណីអាហារអាចជួយហេដ្ឋារចនាសម្ព័ន្ធរួមនិងបច្ចេកវិទ្យាដើម្បីផលិតចំណីអាហារដែលមានតម្លៃខ្ពស់។

យោងតាមការសិក្សាលទ្ធភាពគម្រោងAIPរបស់កម្ពុជាគេរំពឹងថាAPIនឹងរួមចំណែកចំនួន 5,1 ពាន់លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ 2045 និងបង្កើតការ ងារថ្មីរហូតដល់100000កន្លែងដែលមានប្រមាណជិត60%ជាស្ត្រី។ កាលពីដើមសប្តាហ៍នេះកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសអូស្ត្រា លីភាពជាដៃគូកម្ពុជាអូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)រួមជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃរាជរដ្ឋាភិបាលកម្ពុជាព្រម ទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំលើកទី 1 នៃគណៈកម្មការសួនកសិ-ឧស្សាហកម្មនិងកិច្ចប្រជុំលេខាធិការរដ្ឋាន។ កម្មវិធីCAPREDកំពុងធ្វើការដើម្បីជួយប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋ កិច្ចប្រកបដោយនិរន្តរភាពបរិយាបន្ននិងភាពធន់។សមភាពយេនឌ័រពិការភាពនិងបរិយាបន្នសង្គមGEDSI)និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុត្រូវបានបញ្ជ្រាបទៅគ្រប់ដំណាក់កាលអនុវត្តន៍នៃសកម្មភាពទាំងអស់របស់កម្មវិធីនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ